ចាប់ពី​ថ្ងៃទី​៧ ដល់ទី​១៤ ខែសីហា​​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា នឹងរង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​ចាប់ពី​ថ្ងៃទី​៧ ដល់ទី​១៤ ខែសីហា ឆ្នាំ​២០១៦ ខាងមុខនេះ ដែល​នឹងធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​១​សប្តាហ៍​។ ១​សប្តាហ៍​នេះ ភ្លៀង​អាច​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​តំបន់​មាត់សមុទ្រ ហើយ​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។
​ជាមួយគ្នា​នោះ​ក្រសួង​បាន​បញ្ជាក់ថា ផ្លូវជាតិ​លេខ​៤​ក៏​អា​ចរង​នូវ​ជំនន់​ទឹកភ្លៀង ហើយ​តំបន់ឆ្នេរ និង​លើ​ផ្ទៃសមុទ្រ នឹងមាន​ខ្យល់​បក់​ខ្លាំង​។ ទន្ទឹម​នោះ​ក្រសួង​ក៏​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​អ្នកធ្វើដំណើរ​តាម​សមុទ្រ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ​៕

fn-2016-08-04-18-24-21-0