ចិន​ផ្ដល់​ជំនួយឥតសំណង​១១០​លាន​ដុល្លារ ដើម្បី​ស្តារ និង​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ក្រចេះ ទៅ​ស្ទឹងត្រែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​និយាយ​ឲ្យ​ដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ខេត្តក្រចេះ ទៅ​ខេត្តស្ទឹងត្រែង មាន​ប្រវែង ១៩០​គីឡូម៉ែត្រ​គ្រោង និង​ជួសជុល​ស្តារឡើងវិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ក្រោម​ជំនួយឥតសំណង​ពី​ប្រទេស​ចិន​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​១១០​ដុល្លារ​សហរដ្ឋអាមេរិក​។​
​ការ​ថ្លែង​បញ្ជាក់ប្រាប់​របស់លោក លឹម ស៊ី​ដេ​នី​ន ធ្វើឡើង​ក្នុងពេលដែល​លោក​ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​សហការ​ជាមួយ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​កំណាត់​ផ្លូវជាតិ​លេខ​៧​ក្រចេះ​/​ស្ទឹងត្រែង កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦​។​
​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ក្រចេះ​ទៅកាន់​ខេត្ត​ស្ទឹង​ត្រែ ត្រូវ​កសាង​រួចរាល់​តាំងពី​ឆ្នាំ​២០០៤ ប៉ុន្តែ​ត្រូវបាន​ខួច​ខាត​វិញ ដោយសារតែ​សឹ​ក្សា ពី​លក្ខណៈ​បច្ចេកទេស​មិនបាន​គ្រប់​ជ្រុង ជ្រោយ​របស់​ក្រុមហ៊ុន​ចិន​នាពេលនោះ និង​ការដឹក​ជ​ញ្ជួ​ន​ប្រើប្រាស​ផ្លូវ​មិន​ត្រឹមត្រូវ​ផ្ទុក​លើស​ទម្ងន់ ដែលជា​ហេតុ​បង្ក​ឲ្យ​កំណាត់​ផ្លូវជាតិ​នេះ​ទទួលរង​ការ​ខួច​ខាត់​ជាច្រើន​អន្លើៗ​។​
​លោក លឹម ស៊ី​ដេ​នី​ន បាន​ឲ្យ​ដឹងថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បានផ្តល់​ជំនួយឥតសំណង​មកដល់​កម្ពុជា​ក្នុង​ទឹកប្រាក់​ប្រមាណ ១១០​លាន​ដុល្លារ ដើម្បី​ស្តារ​និង​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ​ឡើងវិញ ចាប់ពី​ចំនុច​ខ្លា​ស្ទុះ ក្នុង​ខេត្តក្រចេះ ដល់​ចំនុច​ត្រពាំង​គ្រាល ក្នុង​ខេត្តស្ទឹងត្រែង ក្នុង​ប្រវែង​ផ្លូវ​ប្រមាណ ១៩០​គីឡូម៉ែត្រ ។​
​ចំណែក ក្រុមបច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​របស់​កម្ពុជា ជាមួយនិង​ក្រុមបច្ចេកទេស​របស់​ភាគី​ចិន ដែល​បាន​ចុះមក​ត្រួតពិនិត្យ​នៅពេលនេះ គឺ​ដើម្បី​សិក្សា​ពី​គុណភាព​នៃ​គ្រឹស​ផ្លូវ​ចាស់​ដែលមាន​ស្រាប់ ហើយ​គំរោង​នេះ នឹង​ចាប់ផ្តើម​លើ​ទី​១ ក្នុង​ប្រវែង​ផ្លូវ​ជាង ៩០​គីឡូម៉ែត្រ​ជាមុនសិន ដោយ​ភាគី​ចិន និង​កម្ពុជា​យល់ព្រម​អនុវត្តន៍​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាងមុខ​៕

13918928_1747019462203283_1852341598_o13902172_1747019458869950_1663911526_o13951073_1747019465536616_2008954746_o13950590_1747019455536617_2082420139_o