មេដឹកនាំ​ជាន់ខ្ពស់ ISIS ម្នាក់ត្រូវ​សម្លាប់ក្នុង​ក្រុង Sinai
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2016 ក+ ក-

អេ​ហ្ស៊ី​ប​៖​យោងតាម​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ព្រឹក​នេះ​បាន​ឲ្យ​ដឹងថា មេដឹកនាំ​ជាន់ខ្ពស់​មួយរូប​របស់​ក្រុម​ឧទ្ទាម ISIS ត្រូវបាន​យោធា​អេ​ហ្ស៊ី​ប​សម្លាប់​នៅ​ទីក្រុង Sinai ដែលជា​មូលដ្ឋាន​ធំ​មួយ​របស់​ក្រុម​ឧទ្ទាម​នេះ​។​
​យោធា​អេ​ហ្ស៊ី​ប បាន​បញ្ជាក់ថា មេដឹកនាំ​របស់​ក្រុម ISIS ដែល​ត្រូវបាន​សម្លាប់​នោះ មានឈ្មោះ Abu Duaa al-Ansari ត្រូវបាន​សម្លាប់ តាមរយៈ​ការវាយប្រហារ​ទ័ពអាកាស​នៅក្បែរ​តំបន់ Arish ជាទី​ក្រុង​ធំជាងគេ​មួយ​នៅ​តំបន់ Sinai ប្រទេស​អេ​ហ្ស៊ី​ប ដោយ​ក្នុងនោះ​ក៏មាន​សកម្មប្រយុទ្ធ​រប​ស់​ក្រុម ISIS ចំនួន ៤៥​នាក់​ផងដែរ ដែល​ត្រូវបាន​សម្លាប់​។​
​គួរ​បញ្ជាក់ថា នៅក្នុង​តំបន់ Sinai មាន​កន្លែង​ជាច្រើន​ត្រូវបាន​ក្រុម​ឧទ្ទាម ISIS ទន្ទ្រាន​យក​កាន់កាប់​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៣ ហើយ​មកដល់ពេលនេះ ទាហាន​របស់​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប រួម​នឹង​សម្ព័ន្ធមិត្ត​បាន​វាយ​ដណ្ដើម​មកវិញ​បាន​មួយចំនួន​ផងដែរ​៕

image