បង្ក្រាប​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៩​នាក់ ដកហូត​ថ្នាំ​៤៤​កញ្ចប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​លោក​វរសេនីយ៍ទោ គង់ ស៊ីដន នាយការិយាល័យ​ប្រឆាំង ការជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦​នេះ​ថា ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​ចំនួន​៩​នាក់ ដែល​បង្ក្រាប​បានជា បន្តបន្ទាប់ ក្នុង​រយៈពេល​៥​ថ្ងៃ (៣១ កក្កដា​-៤ សីហា​) ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ក្រោយពី​បញ្ចប់​ការ សួរនាំ​រួច​នៅថ្ងៃនេះ​។​
​លោក​វរសេនីយ៍ទោ បាន​បន្ថែមថា «​ការបង្ក្រាប​នេះ​ត្រូវបាន​ធ្វើឡើង ដោយមាន​កិច្ចសហការ​ជាមួយ នគរបាល​ស្រុក​ស្នួល និង​ក្រុង​ក្រចេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត ស្នងការ​នគរបាល​ខេត្ត ក្រោម​ការ សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ផងដែរ​។ នាយការិយាល័យ​រូបនេះ បាន​បន្ដទៀតថា ជនសង្ស័យ​ទាំង​៩​នាក់​នោះ ត្រូវបាន​កម្លាំង​នគរបាល បង្ក្រាប​នៅ​ស្រុក​ស្នួល​៤​ករណី ឃាត់ខ្លួន​មនុស្ស​បាន​៨​នាក់ នៅ​ក្រុង​ក្រចេះ​១​ករណី ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ក្នុងនោះ សមត្ថកិច្ច​បាន​ដកហូត​គ្រឿងញៀន ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស រឺ​ម៉ា​ទឹកកក​៤៤​កញ្ចប់​»​។​
​ជាមួយគ្នានេះដែរ លោក​វរសេនីយ៍ទោ បាន​អះអាងថា លោក​នឹង​អនុវត្ត​ទៅតាម​ទិសដៅ ផែនការ​សម្មភាព​រប​ស់ លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ លើ​កិច្ច​ប្រតិ​ប​ត្ត​ការ បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន គឺ​កម្លាំង​នគរបាល​ជំនាញកា​រិ​យ​ល័យ នឹង​បន្ត​កិច្ចសហការ​ជាមួយ​នគរបាល ស្រុក​-​ក្រុង ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ចុះ​អនុវត្ត​ការស្រាវជ្រាវ ចាប់​បង្ក្រាប​បោសសំអាត​ឲ្យ​មាន​សកម្មភាព​កាន់តែខ្លាំង​៕

13918893_1747114062193823_411281605_o