សមាជិក ISIS ១៥០ ត្រូវបាន​សម្លាប់​ភ្លាមៗ​ក្នុង​ប្រតិបត្តិការ​ក្តៅគគុក​នៅ​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 August, 2016 ក+ ក-

ដា​ម៉ាស់​៖​សារព័ត៌មាន​ស៊ិន​ហួរ​បានចេញ​ផ្សាយ​ថា ក្រុម​សកម្មប្រយុទ្ធ ISIS ចំនួន​១៥០​នាក់​បាត់​បង់ជីវិត​បន្ទាប់ពី​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​បាន​បើក​ការប្រយុទ្ធ​យ៉ាង​ក្តៅគគុក ទៅលើ​មូលដ្ឋាន​ស្នូល​របស់​ក្រុម​ក្រុម​ដែល​នៅ​ពាសពេញ​ខេត្ត Deir al-Zour ភាគ​ខាងកើត​ប្រទេស​។​
​តំបន់​ដែល​កងទ័ព​ស៊ី​រី​ធ្វើការ​វាយ​សម្រុក​ខ្លាំងជាងគេ នៅ​ថ្ងៃ​សុក្រ​នេះ គឺ​នៅ​ស្រុក Ta Bruk ជាយ​ខេត្ត Deir al-Zour ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ក្រុម ISIS ដែល​តែងតែ​ធ្វើការ​វាយប្រហារ ទៅលើ​មូលដ្ឋាន​របស់​រដ្ឋាភិបាល នៅក្នុង​ខេត្ត​ភាគ​ខាងកើត ដែល​សំបូរ​ដោយ​ប្រេង របស់​ប្រទេស​ស៊ី​រី​មួយ​នេះ​។​
​គួរ​បញ្ជាក់ថា Deir al-Zour ត្រូវបាន​ចាត់ទុក​ជាទី​តាំង​សរសៃឈាម​ដ៏​សំខាន់​របស់ ISIS ដោយសារតែ​វា​ជា​កន្លែង​ផ្សាភ្ជាប់​ទៅកាន់ ទឹកដី​អ៊ីរ៉ាក់ ដែល​ពួកគេ​កំពុង​ឈរជើង​យ៉ាងរឹងមាំ​នោះ​៕

Shi'ite fighters take part in an intensive security deployment against Islamic State militants in Balad, north of Baghdad December 23, 2014  REUTERS/Stringer (IRAQ - Tags: CONFLICT CIVIL UNREST MILITARY)