ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​២៦​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៥ ខែសីហា​ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សា និង​ប្រើប្រាស់​ថ្នាំញៀន​១០​ករណី ឃាត់​មនុស្ស​២៦​នាក់ (​ស្រី​៥​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ ១៥​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​១១​នាក់ រឹបអូស​បាន​មេ​តំ​ហ្វេ​តា​មីន (ice) ១៣.៤១​ក្រាម និង​១៨២​កញ្ចប់​តូច​, មេ​តុំ​ហ្វេ​តា​មីន (wy) ៣.៤៦​ក្រាម​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន​ទី​១-​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​២​ករណី ឃាត់ខ្លួន​ម្នាក់​, ទី​២-​ភ្នំពេញ​៖ បង្ក្រាប​៣​ករណី ឃាត់ខ្លួន​៧​នាក់​, ទី​៣-​កណ្ដាល បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, ទី​៤-​បន្ទាយមានជ័យ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​១១​នាក់​, ទី​៥-​ក្រចេះ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៤​នាក់​, ទី​៦-​ត្បួ​ង​ឃ្មុំ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ និង​ទី​៧-​បាត់ដំបង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​៕

fn-2016-08-05-21-31-34-0