ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​២២​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ​កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​១១​ករណី ឃាត់​មនុស្ស​២២​នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៥​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៧​នាក់ រឹបអូស​មេ​តំ​ហ្វេ​តា​មីន​(ice) ១៥.៦​ក្រាម​, ២​កញ្ចប់​ធំ និង​១៩​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន (wy)៣​គ្រាប់​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ជនសង្ស័យ​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​នៅ ភ្នំពេញ​បង្ក្រាប​២​ករណី​ឃាត់ខ្លួន​២​នាក់​, កណ្ដាល បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៤​នាក់​, កោះកុង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​, កំពត បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, សៀមរាប បង្ក្រាប​៤​ករណី​ឃាត់ខ្លួន​១២​នាក់ និង​ព្រះវិហារ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​៕

13876180_528317994037226_4898129418597241585_n