វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ទីក្រុង​តូ​ក្យូ​មនុស្ស​១៥​នាក់​របួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2016 ក+ ក-

​តូ​ក្យូ​៖​យ៉ាងហោចណាស់​មនុស្ស​១៥​នាក់​បាន​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក ខណៈដែល​ជន​មិន​ស្គាល់មុខ​បាន​គប់​ពីលើ​អគារ​ជាន់​ទី​០៣ ទៅកាន់​ក្រុមមនុស្ស ដែល​កំពុង​ប្រមូលផ្តុំ​ក្នុង​ពិធីបុណ្យ​មួយ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​
​ប៉ូលិស​ប្រចាំ​តំបន់ បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នករងរបួស​ទាំងអស់​នោះ ក៏មាន​ក្មេង​អាយុ​ទើបតែ ០៦​ឆ្នាំ​ម្នាក់​ផងដែរ​។ ទូរទស្សន៍ NHK បាន​ដកស្រង់​សម្តី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ឲ្យ​ដឹងថា ជន​មិន​ស្គាល់មុខ​បាន​គប់ គ្រាប់បែក​ភ្លើង​ពីលើ​អគារ​កម្ពស់ ០៣​ជាន់ កាលពី​យប់​ថ្ងៃអាទិត្យ​។​
​ប៉ូលិស​ក្រុង​តូ​ក្យូ បង្ហាញ​ការសង្ស័យថា ករណីនេះ​អាច​បណ្តាលមកពី​ជនបង្ក​ថា អាចជា​បុរស​មាន​អាយុ​ខ្ទង់ ៦០​ឆ្នាំ ដែល​លោក​អាចមាន បញ្ហា​សតិអារម្មណ៍ ហើយ​ព្យាយាម​ធ្វើអត្តឃាត​ខ្លួនឯង​៕

firebomb-japan