ជំនួញ​សត្វព្រៃ​ជាង​១០០​គីឡូក្រាម​ត្រូវបាន​បង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2016 ក+ ក-

ខេត្តមណ្ឌលគិរី​៖​សត្វព្រៃ​សរុប​ជាង​មួយរយ​គីឡូក្រាម​ត្រូវបាន​បង្ក្រាប​ដោយ​មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​កាលពី​ថ្ងៃទី​០៦ ខែ​សើ​ហារ ឆ្នាំ​២០១៦​ក្នុងនោះ​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​០៣​នាក់​ផងដែរ​។​
​តាម​ប្រភពពី​មន្ត្រី​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​បាន​ឲ្យ​ភ្នំពេញ​ថ្មី​ដឹង​នៅ​រសៀល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៦ ពេល​កម្លាំង​កំពុង​ល្បាត​ក៏​ប្រទះឃើញ​រថយន្ត​០១​គ្រឿង​ម៉ាក​កាមរី​ស្វិត​មាន​មនុស្ស​ចំនួន​០៣​នាក់​នឹងមាន​ដឹក​សត្វព្រៃ​នៅក្នុង​រថយន្ត​នោះ​។​
​សត្វព្រៃ​ដែល​មន្ត្រី​ជំនាញ​រកឃើញ​រួមមាន​៖​សត្វ​ត្រ​គួ​ត​ចំនួន​៤០​ក្បាល ស្វា​ចំនួន​០១​ក្បាល ពពិច​០១ ពស់ និង​អណ្តើក​ចំនួន​០៨​ក្បាល​។​ក្នុងចំណោម​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ទី​១.​ឈ្មោះ សម្បត្តិ វុ​ទ្ធ​ថា និង​ទី​២.​ឈ្មោះ សម្បត្តិ វុទ្ធី​ចំណែក​ក្មេងប្រុស​ម្នាក់ទៀត​ត្រូវបាន​ដោះលែង​ទៅវិញ​ព្រោះ​មិនទាន់​គ្រប់​អាយុ​។​
​លោក ខៀវ ប៊ុនធឿន នាយរង​ដែន​ការពារ​ជម្រក​សត្វព្រៃ​ស្រែ​ពក​ឲ្យ​ដឹងថា សត្វ​ពស់ អណ្តើក ត្រ​គួ​ត​ដែល​ចាប់បាន​នោះ​ត្រូវបាន​យកទៅ​ប្រលែង​ចូលក្នុង​ព្រៃ​ក្នុង​ដែន​ការពារ​ដើម្បី​ឲ្យ​សត្វ​ទាំងនោះ​រស់នៅ​តាម​ធម្មជាតិ​របស់​វា​វិញ​៕

IMG-20160808-WA0004IMG-20160808-WA0005