​បញ្ជូន​គ្រូមន្តអាគម​ន៍​ល្បួង​កូនក្រមុំ​អ្នកស្រុក​រំលោភ​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2016 ក+ ក-

ខេត្តកំពង់ស្ពឺ​៖​សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា​នេះ បាន​បញ្ជូន​គ្រូមន្តអាគម​ន៍​ម្នាក់ ដែល​ល្បួង​យក​កូន​អ្នកស្រុក​ទៅ​រំលោភ បានសម្រេច​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​
​គួ​រម្លឹកថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ ចំណុច​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែរ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦ ខណៈ​ជននេះ​បាន​តាមរក​នារី​រងគ្រោះ​ដល់ផ្ទះ ។​
​ការចាប់ខ្លួន​គ្រូមន្តអាគម​ន៍​នោះ​ធ្វើឡើង បន្ទាប់ពី​បាន​ចាប់​បង្ខាំង​នាងក្រមុំ​ម្នាក់​ចាប់រំលោភ​ដោយមាន​លេស​ថា បណ្តេញ​អាប​ធ្មប់​ចេញពី​ខ្លួន និង​បញ្ចុះ​ញ្ញាណ​ជនរងគ្រោះ ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ឃិត នាង ហៅ​គ្រូធំ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​គ្រូ​ទស្សន៍ទាយ មើលជំងឺ​(​មន្តអាគម​) នៅ​ភូមិ​លាក់​កូប ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ចំណែក​នារី​រងគ្រោះ​ជានា​រី​ក្រមុំ អាយុ​២៣​ឆ្នាំ ។​
​នារី​រងគ្រោះ​បាន​រៀបរាប់ថា មុនដំបូង​រូបនាង​ចេះតែមាន​អាកា​រៈ​ល្ហិតល្ហៃ​ដូចជា​ខ្សោយបេះដូង តែ​ម្តាយ​នាង​មិនបាន​នាំ​នាង​ទៅរក​ពេទ្យ​ព្យាបាល​នោះទេ ។ ប៉ុន្តែ​នាង​បាន​ស្គាល់​ជនសង្ស័យ ខណដែល​ជននេះ​បានមក​ធ្វើ​ពិធី​ដំឡើងគ្រូ​ឲ្យ​អ្នកភូមិ​ម្នាក់ ឃើញ​ដូច្នោះ ម្តាយ​នាង​បាន​ទៅរក​ជននេះ​ឲ្យ​ទាយ​មើល ពេល​នោះគេ​ប្រាប់ថា នាង​ត្រូវ​អំពើ​អាប​ធ្មប់ ទាល់តែ​បណ្តេញ​អាប​ធ្មប់ និង​បញ្ចុះ​ញ្ញាណ​ចេញ​ទើប​ជាសះស្បើយ ហើយ​គេ​ក៏​តម្រូវ​ថា​យក​នាង​ទៅ​ភ្នំ​គូលែន​ដើម្បី​បំ​បូស តែ​នេះ​មិនបាន​ដល់​គោលដៅ​ទេ គឺ​គេ​បាន​នាំ​នាង​ទៅ​ខេត្តកំពង់ចាម ដោយ​ចាប់បង្ខំ​នាង​ឲ្យ​នៅ​ទីនោះ ហើយ​ដកយក​ទូរស័ព្ទ​មិន​ឲ្យ​ទាក់ទង​ជាមួយ​អ្នកផ្ទះ​បានឡើយ ។​
​នៅ​កំពង់ចាម ជននេះ​ចាប់បង្ខំ​រំលោភ​នាង​ជា​ច្រើនដង ដោយបាន​បង្ខំ​ឲ្យ​នាង​ធ្វើ​សកម្មភាព​ជាមួយ​គេ ហាក់បីដូចជា​រឿង​សិច​អ៊ីចឹង ដោយ​ទ្រាំ​នឹង​សកម្មភាព​ឃោរឃៅ​របស់​ជននេះ​មិនបាន នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ រូបនាង​មានឱកាស​បាន​រត់គេច​ខ្លួន ដោយ​សុំ​ឡាន​គេ​ជិះ​ត្រឡប់មក​ដល់ផ្ទះ​វិញ ហើយ​បាន​រៀបរាប់​ពី​សកម្មភាព​ជនកំហូច​នេះ​ប្រព្រឹត្ត​មកលើ​នាង ទើប​ឪពុកម្តាយ​ភ្ញាក់ខ្លួន​ថា ចាញ់បោក​ជនកំហូច​រូបនេះ ក៏​នាំគ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជននេះ​មក​ផ្តន្ទាទោស ។​
​ក្រោយ​ឃាត់​ខ្កួ​ន​គ្រូ​កំហូច​ជា​ជនសង្ស័យ​បាន​និយាយ​ទាំង​អំនួត​ថា គេ​ធ្វើ​ពិធី​ដេញ​អាប​ធ្មប់ និង​បញ្ចុះ​ញ្ញាណ​មិនទាន់​ចប់​ឡើយ ហេតុ​អី​បានជា​នាង​រត់​មក​ផ្ទះ​។ នៅពេល​ឃើញ​គ្រូ​កំហូច​នេះ​មកដល់​ផ្ទះ ឪពុក​ម្ត​យ​យ​នាង​បាន​រាយការណ៍​អោយ​សមត្ថកិច្ច​មកឃាត់​ខ្លួន​តែម្តង ៕

fn-2016-08-07-14-35-17-1 copy