បង្ក្រាប​គ្រឿងញៀន​៣​ករណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​គេះ​ទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញ ដូរ​រក្សាទុក និង​ប្រើប្រាស់​គ្រឿង​ញឿ​ន​ចំនួន​៣​ករណី ឃាត់​មនុស្ស​ចំនួន ៤​នាក់ (​ស្រី​ម្នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៤​នាក់ រឹបអូស​បាន​មេ​តំ​ហ្វេ​តា​មីន (ice) ០.០៣​ក្រាម និង​៣​កញ្ចប់​តូច​។​
​ប្រភព​ដដែល​បញ្ជាក់ថា ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន​ទី​១.​ឧត្ដរមានជ័យ បង្ក្រាប​១​ករណី​(​ដីការ​) ឃាត់ខ្លួន​ម្នាក់​, ទី​២. តាកែវ បង្ក្រាប​២​ករណី ឃាត់ខ្លួន​៣​នាក់​៕

13681020_2074936682731341_819469474529587353_n