រថយន្ត​ដឹក​កម្មករ​បុកផ្ទះ​ប្រជាពលរដ្ឋ​ របួសធ្ងន់​ស្រាល​ជិត​១០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2016 ក+ ក-

​ខេត្តកំពង់ឆ្នាំង​៖​យ៉ាងហោចណាស់​មនុស្ស​៧​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល បន្ទាប់​រថយន្ត​ដឹក​កម្ម​ករពី​៤០​ទៅ​៥០​នាក់ មួយគ្រឿង​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រួច​ក្រឡាប់​។ ហេតុការណ៍​នេះ​កើតឡើង​នា​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦​នេះ​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៥ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បណ្តាល​មក​ផ្លូវ​កោង ហើយ​អ្នកបើក​បង្កើនល្បឿន​ពេក​។ ប្រភព​បញ្ជាក់ថា ក្រោយ​កើតហេតុ​ជនរងគ្រោះ ដែលមាន​ម្នាក់​រងរបួស​ធ្ងន់​នោះ ត្រូវបាន​គេ​ជួយ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​៕

fn-2016-08-09-08-09-19-5fn-2016-08-09-08-09-19-6fn-2016-08-09-08-09-19-9