ឃាត់ខ្លួន​មន្ត្រី​ប៉េអឹម​ស័ក្តិ​៤​ម្នាក់ដែលកាងបទល្មើសព្រៃឈើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2016 ក+ ក-

ខេត្តសៀមរាប​៖​ប៉េអឹម​ពាក់​ស័ក្តិ​៤​ខេត្តកំពង់ធំ​ម្នាក់ ដែលមាន​តួនាទី​ជា​ជំនួយការ​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ត្រូវបាន​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​សៀមរាប ចាប់​ដាក់​ខ្នោះ​ទៅតាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ខណៈ​មន្ដ្រី​ប៉េអឹម​រូបនេះ បើកឡាន​របស់ខ្លួន​កាង​ឡាន ដឹកឈើ​គ្រញូង និង​រារាំង​ផ្លូវ​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​
​ហេតុការណ៍​នេះ​ធ្វើឡើង ចាប់ពី​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ ចាប់ពី​ចំណុច​ស្រុក​បន្ទាយស្រី រហូតដល់​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ទើប​ចាប់បាន​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ក្នុងស្រុក​ប្រាសាទបាគង​។​
​លោក ម៉ុង ប៊ុន​លីម នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី បាន​ឲ្យ​ដឹងថា មន្ត្រី​ប៉េអឹម ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន នោះ​មានឈ្មោះ សេង ប៊ុន​តេង មាន​ឋានន្តរស័ក្តិ វរសេនីយ៍ត្រី មាន​តួនាទី​ជា​ជំនួយការ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ​។​
​លោក បន្តថា មូល​ហេតុដែល​ឈានទៅដល់​ការចាប់​ឃាត់ខ្លួន លោក​ប៉េអឹម​ស័ក្តិ​៤​នេះ ដំបូង​សមត្ថកិច្ច បាន​ស្ទាក់ចាប់​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​១​គ្រឿង​(​ដឹកឈើ​គ្រញូង​) ខណៈនោះ​លោក​ស័ក្តិ​៤​ប៉េ​អិ​ម រូបនេះ បាន​បើករថយន្ត​ម៉ាក លុច​ស៊ី​ស​៤៧០​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L9861 ពណ៌​ខ្មៅ​របស់ខ្លួន​មក​ពាំង​ពីមុខ​រថយន្ត​សមត្ថកិច្ច​។ រថយន្ត​លោក​ប៉េអឹម​មួយគ្រឿង​នេះ បើក​រេ​ពេញ​ថ្នល់ ពាំង​ឆ្វេង​ស្តាំ​ធ្វើ​ឲ្យ​រថយន្ត​សមត្ថកិច្ច​ចំនួន​៣​គ្រឿង មិនអាច​ឡើង​ស្ទាក់ចាប់​រថយន្ត​ដឹក​បទល្មើស​បាន​។​ក្នុង​គ្រា​ដែល​សមត្ថកិច្ច​នៅតែ​បន្ត​ដេញចាប់ រថយន្ត​ដឹក​បទល្មើស​ប៉េ​អិ​ម​រូបនេះ បាន​ហៅ​រថយន្ត​បក្ខពួក របស់គេ​១​គ្រឿង​ទៀត​ម៉ាក​កាមរី​ឆ្លាម មកជួយ​រាំងផ្លូវ​រហូត​រថយន្ត​ដឹក​បទល្មើស​រត់គេច​បាត់​។​
​លោក​បន្តថា ក្នុង​ស្ថាន​ការ​នោះ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បញ្ជា​ឲ្យ​ចាប់​រថយន្ត​ដែល​រារាំង ដំណើរការ​បង្ក្រាប​បទ​ល្មើស​របស់​សមត្ថកិច្ច​ហើយ​ក្រុម​សមត្ថកិច្ច​ក៏បាន​ដេញ​ស្ទាក់ចាប់​រថយន្ត​ឡិច​ស៊ិ​ស របស់​ប៉េ​អិ​ម​រូបនេះ ឆ្វែល​ពេញ​ក្រុង​សៀមរាប រហូតដល់​ចំណុច ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង​ទើប​ចាប់បាន​។​
​លោកនាយ​ផ្នែក បាន​ឲ្យ​ដឹង​ទៀតថា ក្នុងពេល​ចាប់​ឃាត់ខ្លួន​មន្ត្រី​ប៉េ​អិ​ម​ខាងលើនេះ គឺ​បាន​ដកហូត​រថយន្ត​ឡិច​ស៊ិ​ស​៤៧០ មួយគ្រឿង អាយកូម​១​គ្រឿង ស្រោម​កាំភ្លើងខ្លី​ចំនួន​២​ខ្នោះដៃ ចំនួន​២​សាង​គ្រាប់កាំភ្លើង​ចំនួន​៣ គ្រាប់កាំភ្លើង​ខ្លី​ម៉ា​កឡុក​១៤​គ្រប់ និង​កង់​សា​គួ រថយន្ត​ចំនួន​២៕

13936949_1748927322012497_1531076266_n13957393_1748927312012498_1192336305_n13989527_1748927318679164_1993478557_n13942700_1748927315345831_1873520279_n13942619_1748927325345830_1760656013_n