​ម្សិលមិញ ឃាត់ខ្លួន​មនុស្ស​១៩​នាក់ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប បទល្មើស​ជួញ ដូរ​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​៩​ករណី ឃាត់ខ្លួន​មនុស្ស​១៩​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៥​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៤​នាក់ រឹបអូស​បាន​មេ​តំ​ហ្វេ​តា​មីន (ice) ៨២៦.០៦​ក្រាម​, ១​កញ្ចប់​ធំ និង​២៦​កញ្ចប់​តូច​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន​៖ ទី​១ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៣​នាក់​, ទី​២-​ភ្នំពេញ បង្ក្រាប​២​ករណី (១​ដីកា​) ឃាត់ខ្លួន​៨​នាក់​, ទី​៣-​កណ្ដាល បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, ទី​៤-​បាត់ដំបង បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ទី​៥-​សៀមរាប បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៣​នាក់​, ទី​៦-​ពោធិ៍សាត់ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ទី​៧-​ព្រះវិហារ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, ទី​៨-​បន្ទាយមានជ័យ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​៕

fn-2016-08-09-10-25-03-0