ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2016 ក+ ក-

​ខេត្តបាត់ដំបង​៖​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​បាន​ចូល​លួច​គាស់​ទ្វារ និង​បង្អួច​យក​គ្រឿងអលង្ការ​របស់​ប្រជាពលរដ្ឋ​អស់​ជាង​៧០០០​ដុល្លារ ។​
​លោក ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹងថា​៖ តាមរយះ​ការប្រើប្រាស់​វិធានការ​ជំនាញ​នៅ​ថ្ងៃទី ៩ ខែសីហា ឆ្នាំ​២០១៦​នេះ​ក្រោម​កិច្ចសហការ​ណ៍​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បានកំណត់​មុខសញ្ញា​ទាំង​ថ្ងៃ ទាំងយប់​ឈានទៅដល់​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ក្នុងនោះ​មានឈ្មោះ​ឈៀង ពីង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កំណប់ ឃុំ​អូរ​ដំបង​២ ។ ឈ្មោះ​ខៀវ ចាន់នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​និង​ឈ្មោះ ឃី ជ័យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ត្រកួន ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។​
​ឆ្លងតាម​ការជំនាញ​សាកសួរ​សង្ស័យ​ទាំងបី​នាក់​បាន​សារភាពថា ខ្លួន​ព្រមទាំង​បក្សពួក​ពិតជា​បានធ្វើ​សកម្មភាព​លួច​គាស់​ចម្រឹង​បង្អួច​និង​ទា្វ​ផ្ទះ​ហើយ​ចូល​លួច​យក​ទ្រព្យសម្បត្តិ​របស់​ឈ្មោះ​ស៊ុយ សុ​វណ្ណា​មែន​ខ​ណះ​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ កាលពី​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅ ក្នុង​ចំនុច​ក្រុមទី​១៥ ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
​ជនរងគ្រោះ​បានបញ្ជាក់​អោយដឹងថា​៖ គ្រឿងអលង្ការ​ដែល​ជនសង្ស័យ​លួច​យក​ជា​កម្ម​សិទ្ធ​ច្រើន​ម្ចាស់​រួមមាន​ចិញ្ចៀន​ប្លា​ទីន​ចំនួន​៩​វង់ ចិញ្ចៀនមាស​១​វង់ ខ្សែដៃ​ប្លា​ទីន​សុទ្ធ​និង​ដាំ​ពេជ្រ​៥​វង់ ក្រវិល​២​គូរ ខ្សែដៃ​មាស​១​ខ្សែ​និង​កងដៃ​ប្លា​ក​ទីន​១​កង សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​ជាង​៧០០០​ដុល្លា​អាមេរិក​។​
​មកទល់ពេលនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​និង​វត្ថុតាង​ទៅកាន់​តុលាការ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕

IMG_9387