សមត្ថកិច្ច​រារាំង​ការព្យាយាម​ដាក់​ញត្តិ​នៅផ្ទះ​នាយករដ្ឋមន្ត្រី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កាលពី​ព្រឹក​មិញ​នេះ សមត្ថកិច្ច​បាន​រារាំង​ហ្វូង​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​មកពី​ខេត្តកោះកុង ហើយ​បាន​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី និង​មាន​គម្រោង​ទៅ​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី ខណៈដែល​សមត្ថកិច្ច​បា​ន​ហាម​មិន​ឲ្យ​ពួកគាត់​បានចេញ​ពី​វត្ត​នោះទេ ។
​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​មកពី​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​អះអាងថា ជម្លោះដីធ្លី​របស់​ពួកគាត់​កើតឡើង​តាំងពី​ឆ្នាំ​២០០៦​មក​នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​។ ប្រជាពលរដ្ឋ​ទាំងនេះ​មកកាន់​រាជធានី​ភ្នំពេញ​តាំងពី​សប្តាហ៍​មុន ហើយ​ពួកគេ​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពីស​ម្តេច ហ៊ុន សែន និង​ស្ថាប័ន​ផ្សេងៗ ទៀត​។​
​ទន្ទឹម​នោះ​កាលពី​ម្សិលមិញ ភរិយា​សព​លោក កែម ឡី បាន​ចុះទៅ​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ស្នាក់​នៅក្នុង​វត្ត​សាមគ្គី​រង្សី​ផងដែរ ខណៈដែល​ការចុះ​សួរសុខទុក្ខ​នោះ​ត្រូវបាន​រៀបចំ​ដោយ​មន្ត្រីជាន់ខ្ពស់ CNRP៕

Photo_Template_872x562-2