បង្ក្រាប​គ្រឿងញៀន​៤​ករណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញ ដូរ​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​៤​ករណី ឃាត់ខ្លួន​មុខ​ស​ញ្ញ​ជួញដូរ​១២​នាក់​, រឹបអូស​បាន​មេ​តំ​ហ្វេ​តា​មីន (ice) ០.០៣​ក្រាម​, ២​កញ្ចប់​ធំ និង​១១​កញ្ចប់​តូច​។ នេះ​បើតាម​របាយការណ៍​រប​ស់ អគ្គស្នងការ​នគរបាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន​ទី​១-​កំពង់ស្ពឺ បង្ក្រាប​១​ករណី ឃាត់ខ្លួន​៧​នាក់​, ទី​២-​ស្វាយរៀង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៣​នាក់​, ទី​៣-​កោះកុង បង្ក្រាប​១​ករណី (​ដីកា​) ឃាត់ខ្លួន​ម្នាក់ និង​ទី​៤-​ត្បូងឃ្មុំ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​៕

fn-2016-08-09-10-25-03-0