ដោយ៖ប៉ែន សុផល
បាត់ដំបង៖មនុស្ស៣នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍នៅល្ងាចវេលាម៉ោង១៨ និង២០នាទីថ្ងៃទី១០ សីហា ២០១៦មានគ្រោះថ្នាក់ចរាចរណ៍មួយករណីនៅត្រង់ចំណុចក្រុម៣ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ខណៈពេលរថយន្តបើកបរក្នុងល្បឿនលឿន នៅលើកំណាត់ផ្លូវ១កន្លែងដែលទើបស្ថាប់នា ហើយដោយក្រុមហ៊ុនចិនដែលមានកំពស់ ខ្ពស់ទាបមិនស្មើនោះបណ្តាលអោយរថយន្តរេចង្កូត ជ្រុលទៅបុកម៉ូតូកំពុងបើកបរច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូ Honda dream C125សេរីឆ្នាំ២០១២ ពណ៍ខ្មៅពាក់ផ្លាកលេខ1.R.៣២៥៤ប.បធ្លាក់ចូលក្នុងប្រឡាយនិងរថយន្តបង្ករម៉ាក Nissan Navara២បាំង ពាក់ស្លាកលេខ.2AE 0700.pp ពណ៌សបើកបរក្នុងទិសដៅពីត្បូងទៅជើងលើកំណាត់ផ្លូវជាតិ បានក្រឡាប់ផ្ងារជើងក្នុងប្រឡាយបណ្តាលអោយ ស្លាប់មនុស្ស៣នាក់ នឹងរបួសធ្ងន់ស្រាល៦នាក់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ទី១.ឈ្មោះ ហ៊ីង សុទីន ភេទស្រី អាយុ ២៣ឆ្នាំ
ជនរងគ្រោះ ទី២.ឈ្មោះ រស់ សុឃា ភេទស្រី អាយុ ២៤ឆ្នាំ ជនរងគ្រោះ ទី៣.ឈ្មោះ អេន សុរ៉ា ភេទស្រី អាយុ៣ឆ្នាំ អ្នកទាំងបីរស់នៅកន្លែងកើតហេតុខាងលើ ។ ភាគីបង្កឈ្មោះ ស្នា មិនស្គាល់ត្រកូល ភេទប្រុស អាយុ ២៧ឆ្នាំ ជាអ្នកបើកបរ ស់រថយន្តនៅស្រុកមោងឫស្សី។ ប្រភពដដែលបញ្ជាក់ថា ជនរងគ្រោះជាអ្នករួមដំណើរទាំង៦នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកដើម្បីសង្គ្រោះ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងប្រមូលវត្ថុតាងដើម្បីរៀបចំសំណុំឯកសារ និងនាំយករថយន្តទាំង២មករក្សាទុកនៅអធិការស្រុកសំឡូតដើម្បីរង់ចាំម្ចាស់ចូលទៅធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕
មនុស្ស៣នាក់ស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល