អណ្ដូងស្នប់​២០​ជា​អំណោយ​កាកបាទក្រហមកម្ពុជា​ត្រូវបាន​ប្រគល់ជូន​ប្រជាពលរដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2016 ក+ ក-

ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ៖​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦​ក្រុមការងារ​ទឹកស្អាត​កាកបាទក្រហមកម្ពុជា ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​អ៊ុយ សំអាត នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា រួមជាមួយ​លោក ធុន គ្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បាន​អញ្ជើញ​ចុះ​ប្រគល់​អណ្តូងទឹក​ប្រភេទ​អា​ហ្វ្រី​ដេ​ស ចំនួន ២០ ជា​អំណោយ​កាកបាទក្រហមកម្ពុជា បានប្រគល់​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្នួល​។
​យោងតាម​របាយ​ការសាងសង់​បាន​បញ្ជាក់ថា​អណ្ដូងស្នប់​ចំនួន​២០ ក្នុង​ជំហាន​ទី​២ ឆ្នាំ​២០១៦​នេះ មាន​លេខ​រៀង​ពី ១១ ដល់ ៣០ និង​មាន​ជម្រៅ​ជា​មធ្យម ៣០​ម៉ែត្រ កំពស់​ទឹកជា​មធ្យម ៦ ម៉ែត្រ ធា​ទឹកជា​មធ្យម ៤ ម៉ែត្រ​គីប ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ ២៥៨៨ គ្រួសារ ស្មើនឹង​មនុស្ស ១៨២៣៨ នាក់ រស់នៅ​ភូមិ​ចំនួន ១០ នៃ​ឃុំ​២​ធ្នូរ និង ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។
​លោក​វេជ្ជបណ្ឌិត​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ចាត់​ឱ្យ​ក្រុមការងារ​ចុះ​ភ្លាមៗ ដើម្បី​ដោះស្រាយ និង​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដោយ​មិនឱ្យ​ពួកគាត់​រង់ចាំ​យូរ​ឡើយ ។ ទន្ទឹម​នោះ​លោក​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួមចំណែក​ទាំងអស់​គ្នា ថែរក្សា​អណ្តូង​នេះ ឱ្យបាន​គង់វង្ស​យូរអង្វែង ដើម្បី​ទុក​ទទួលទាន​ផង​។ លោក​បាន​បញ្ជាក់ថា អណ្តូងទឹក​២០​នេះ មិនមែនជា​សមិទ្ធផល ចុងក្រោយ​ទេ ពីព្រោះ​នេះ​ជា​យុទ្ធសាស្ដ្រ​ត្រៀម បង្ការ ដែលជា​ចក្ខុវិស័យ​យូរអង្វែង​របស់​សម្តេច​ប្រធាន កាកបាតក្រហមកម្ពុជា ក៏ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​នៃ​រាជរដ្ឋាភិបាល​ផងដែរ​។​
​លោក​វេជ្ជបណ្ឌិត​អ៊ុយ សំអាត​បានបញ្ជាក់​បន្ថែម​ថា ត្រូវ​ប្រើប្រាស់​អណ្ដូងទឹក​នេះ ដើម្បី​បំរើ​ឲ្យ​សុខភាព និង​ជា​អណ្តូង​របស់​សហគមន៍​។ ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​ចំនួន ៦០​នាក់ ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ ទទួលបាន​នូវ​វត្ថុ​អនុស្សា​វី​យ៍​កំដរដៃ ក្នុង​ម្នាក់ៗ ទទួលបាន​សារុង​១ ឬ​ក្រមា​១ និង លោកតា លោកយាយ នារី មាន​ផ្ទៃ បានទទួល​បន្ថែម​នូវ ថវិកា​មួយចំនួន​។
​ជាមួយគ្នា​នោះ​បងប្អូន​ប្រជាពលរដ្ឋ បាន​ថ្លែងអំណរគុណ​ដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ដែល​បាន​ជួយផ្តល់​អណ្តូង ទឹក​ដល់​ពួកគាត់ បាន​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុងការ​ទទួលទាន ឬ​បង្កបង្កើនផល​នានា ដោយ​មិន​ពិបាក​ទៅយក​ទឹក នៅ​ទី​ឆ្ងាយ​ដូច​មុន​ទៀតឡើយ​៕

13988756_1749300048641891_101962109_n13942270_1749300051975224_1886476200_n14012013_1749300081975221_1705865258_n13942725_1749300068641889_869950262_n13957406_1749300075308555_1867808225_n