រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ​បុក​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុរស​ស្រវឹងស្រា​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​1-2-3958 បុក​ស្ត្រី​មាន​ផ្ទៃពោះ​ដែលជា​អ្នកលក់ដូរ​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​កើតឡើង​នា​ម៉ោង​៤ និង​៤៥​នាទី​ទៀបភ្លឺ ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ នៅលើ​មហាវិថី​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​ម៉ោងជាង​៤​ទៀបភ្លឺ មាន​បុរស​ស្រវឹងស្រា​ម្នាក់ បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក Camry hybrid ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​1-2-3958 ដែល​បើក​លើ​ហា​វិថី​ព្រះសីហនុ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មកដល់​ចំណុចកើតហេតុ បុរស​ដែល​ស្រវឹង​រូបនោះ បាន​បើករថយន្ត​ជ្រុល​ទៅបុក​ស្ត្រី​ផ្ទៃពោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​ជ្រុល​ទៅបុក​ទូរ ដែល​ដាក់​តាមផ្លូវ​មួយ​ផងដែរ បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​មួយចំនួន​។ រីឯ​ស្ត្រី​រងគ្រោះ​ត្រូវបាន​សាច់ញាតិ ដឹក​យកទៅ​សង្គ្រោះ​អាយុជីវិត​ភ្លាមៗ​ផងដែរ​។​
​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​ដែល​ស្រវឹង និង​រថយន្ត​ត្រូវបាន​ឃាត់ខ្លួន យកទៅ​កាន់​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់​ភ្លាមៗ​ដែរ ដើម្បី​រង់ចាំ​ដោះស្រាយ​ជាមួយ​គ្រួសារ​ជនរងគ្រោះ​៕

fn-2016-08-12-07-54-03-1fn-2016-08-12-07-54-03-4fn-2016-08-12-07-54-03-3