​ម្នាក់​រងរបួស​បាក់ដៃ​ខាងស្តាំ​២​កំណាត់ និង​ម្នាក់ទៀត​បែកក្បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​បាក់ដៃ​ម្នាក់ និង​ម្នាក់ទៀត​បែកក្បាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅវេលា​ម៉ោង​២៣ និង​៣០​នាទី​ថ្ងៃទី​១១ សីហា ២០១៦ ចំណុច​មុខ​សណ្ឋាគារ Victoria ក្នុងភូមិ​រំចេក​៣ សង្កាត់​រត​នះ​។ គ្រោះថ្នាក់​នេះ​កើតឡើង​១​រវាង​ម៉ូតូ និង​រថយន្តក្រុង​វរៈ​ប៊ុន​ថាំ​ពាក់​ស្លាក​លេខ​3C8519pp បណ្តាលអោយ​របួស​មនុស្ស​ប្រុស​២​នាក់​រងរបួស ធ្ងន់​និង​ស្រាល ។​
​ទី​១.​ឈ្មោះ ពេជ្រ ស៊ី​គង់ ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​រងរ​បួស​បាក់ដៃ​ខាងស្តាំ​២​កំណាត់​។ ទី​២.​ឈ្មោះ សំ កក្កដា ប្រុស​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចំការ​ឫស្សី​សង្កា​ត​ព្រែក​ព្រះស្តេច ក្រុង​/​ខេត្តបាត់ដំបង រងរបួស​បែក​
​ក្បាល​ខាងឆ្វេង​។ បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​នាក់​កំពុង់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ សុវណ្ណ​ក្រុង​បាត់ដំបង ។​
​លោក អ​/​ឯក មែន បូរី នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា បុរស​២​នាក់​ដែល​រងរបួស គឺជា​បុគ្គលិក​សណ្ឋាគារ​មួយកន្លែង​ដោយ​ចុះ​ពី​ម៉ោង​ធ្វើការ​ពេលយប់​ដើម្បី​ត្រឡប់ទៅផ្ទះ​វិញ​ជិះ​ម៉ូតូ​ម៉ាក Click សេរី​ឆ្នាំ​២០១៧ ពណ៌​ស ពាក់​ស្លាក​លេខ 1U 7293 ប​.​ប ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន​ជែង​រថយន្ត​១​គ្រឿង​ផ្សេងទៀត​ដោយ​មិនបាន​ប្រយ័ត្ន​ទើប​ជ្រុល​ទៅបុក​និង​រថយន្តក្រុង​កំពុង​បញ្ច្រាស់ទិស​គ្នា​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ។​
​បច្ចុប្បន្ន​សមត្ថ​កិ​ច​ជំនាញ បាន​នាំយករ​ថយ​ន្យ​បង្ក​រទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង ដើម្បី​រង់ចាំ​ម្ចាស់​ចូលធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

13957038_1749727391932490_33329740_n13988774_1749727401932489_633199657_n14017672_1749727398599156_1767009157_n

13988850_1749727541932475_28013565_n