ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បាននិយាយថា ល្បែងស៊ីសងអាប៉ោង បៀ មួយកន្លែងនៅចំណុចខាងមុខផ្សារភ្ជាវ ដោយសារមានការបើកដៃពីសមត្ថកិច្ច ត្រូវគេបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិស្ថានរបស់ពួកគាត់។
បើតាមប្រជាពលរដ្ឋថា ល្បែងស៊ីសងអាប៉ោង បៀ មួយកន្លែងខាងលើនេះត្រូវគេបើកលេងដោយបើកចំហរ ទាំង យប់និងថ្ងៃ តែម្តង ដោយពុំមានការអើពើពីសមត្ថកិច្ចនោះទេ បើទោះបីជាខុសទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចក៏ដោយ។
ជំវិញទៅនឹងករណីខាងលើនេះ លោក ខិត ណាត នាយប៉ុស្ដិ៍រដ្ឋបាលត្រែងបានឲ្យដឹងនៅព្រឹកថ្ងៃទី១២ សីហានេះថា លោកទទួលស្គាល់ថា ទីតាំងល្បែងស៊ីសងអាប៉ោង បៀរខាងលើនេះ មានពិតប្រាកដមែន។ ប៉ុន្តែការលេងនេះគឺមានការលួចលេងម្តងម្កាល ហើយលោកធ្លាប់បានចុះទៅមើលនិងនែរនាំរួចហើយដែរ ម្យ៉ាងវិញពេលដែលសមត្ថកិច្ចចុះទៅដល់មិនឃើញមានអ្នកលេងទេ តែពេលដែលសមត្ថកិច្ចត្រឡប់មកវិញទើបគេនាំគ្នាលេងវិញ។
លោកបន្តថា ពេលនេះខាងលោករវល់ណាស់ព្រោះការងារច្រើនហើយកម្លាំងសមត្ថកិច្ចមានតិចហើយលោកមិនបង់អោយមានទេរាល់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់លោក ។
ចំណែកលោកភំ សយ អធិការស្រុករតនះមណ្ឌលបានប្រាប់ផងដែរថា រឿងហ្នឹងលោកមិនដឹងទេ ព្រោះលោកនៅឆ្ងាយ ខាងមេប៉ុស្តិ៍ទើបបានដឹងច្បាស់៕