អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រាប់​បក្សប្រឆាំង​ឲ្យ​បញ្ឈប់​ជាបន្ទាន់​សកម្មភាព​នៃ​យុទ្ធនាការ​ពណ៌​ខ្មៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ សាលា​រាជធានី​ភ្នំពេញ ចេញ​សេចក្តីប្រកាស​ជាបន្ទាន់​មួយ បានស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព ពាក់ព័ន្ធ​យុទ្ធនាការ​ពណ៌​ខ្មៅ ជា​រៀងរាល់ថ្ងៃ​ច័ន្ទ ចាប់ពីពេលនេះ​តទៅ​។​
​ការប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​នាពេលនេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង បានប្រកាសថា ចាប់ពី​ថ្ងៃនេះ​តទៅ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងចូលរួម​គាំទ្រ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ ជា​រៀងរាល់ថ្ងៃ​ច័ន្ទ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្ម​សិទ្ធិមនុស្ស ក៏ដូចជា​សកម្មជន​ន​យោ​បាយ​ដែល​កំពុង​ជាប់ពន្ធនាគារ​។​
​នៅក្នុង​លិខិត ផ្ញើជូន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ សាលា​រាជធានី​ភ្នំពេញ បាន​ចាត់ទុកថា «​ការប្រកាស​ចូលរួមរ​បស់​គណបក្សប្រឆាំង​នេះ គឺជា​ការ​បំផុស ញុះញង់ កៀរគរ​កម្លាំង​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ដែលជា​ទង្វើ​ខុសច្បាប់ បង្ក​ឲ្យ​មានការ​ចលាចល​ក្នុងសង្គម និង​មាន​ច​រិ​ក​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​»៕

fn-2016-08-12-15-56-27-0