ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១៨​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​១០​ករណី ឃាត់​មនុស្ស​១៨​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៤​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៤​នាក់ រឹបអូស​មេ​តំ​ហ្វេ​តា​មីន (ice) ១២.៣​ក្រាម​, ៩​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន (wy) ១.៧១​ក្រាម និង​១០៨០​គ្រាប់​។​
​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​៖ ភ្នំពេញ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, កណ្ដាល បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, កំពង់ចាម បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៦​នាក់​, សៀមរាប បង្ក្រាប​៣​ករណី​ឃាត់ខ្លួន ៦​នាក់​, កោះកុង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, បន្ទាយមានជ័យ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ និង​បាត់ដំបង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​៕

fn-2016-08-12-14-09-53-0