ទ័ពអាកាស​រុស្ស៊ី​កម្ទេច​ទីប​ញ្ជាការ​ធំ​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

មូ​ស្គូ​៖​យោងតាម​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែសីហា​នេះ​បាន​ឲ្យ​ដឹងថា ទីបញ្ជាការ​ធំ​របស់​ក្រុម​ឧទ្ទាម ISIS នៅក្នុង​ទីក្រុង Deir ez-Zor ប្រទេស​ស៊ី​រី ត្រូវបាន​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​ធន់​ធំ​របស់​រុស្ស៊ី​បាន​វាយកម្ទេច​។​
​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​ថ្លែង​ឲ្យ​ដឹងថា យន្តហោះ​ទម្លាក់​គ្រាប់​ប្រភេទ Tu-22M3 ចំនួន ៦​គ្រឿង បាន​បើក​ការវាយប្រហារ​តាម​ដែនអាកាស​ទៅលើ​ក្រុម​ឧទ្ទាម ISIS ដោយ​ក្នុង​នោះបាន​វាយកម្ទេច​ទីបញ្ជាការ​ធំ​របស់ ISIS ចំនួន​ពីរ​កន្លែង ដែលមាន​ទីតាំង​ផ្ទុក​រំសេវ​ចំនួន​៦​កន្លែង​, រថក្រោះ​២​គ្រឿង​, រថយន្ត​ដឹក​ទ័ព​៤​គ្រឿង​, កាំភ្លើងយន្ត រួម​នឹង​អាវុធយុទ្ធភណ្ឌ​ផ្សេងៗ​ជាច្រើន​ទៀត​៕

57b05ccbc36188a6158b4625