មាន​ករណី​ផ្ទុះអាវុធ​នៅ​អាកាសយានដ្ឋាន​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

ញូវយ៉ក​៖​តាម​ផ្សាយ​របស់​សារព័ត៌មាន CNN នៅមុននេះ​បន្តិច​បាន​ឲ្យ​ដឹងថា មាន​ករណី​ផ្ទុះ​មួយ​នៅក្នុង​អាកាសយានដ្ឋាន JFK Airport ក្នុង​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ហើយ​អ្នកដំណើរ​ត្រូវបាន​ជម្លៀស ចេញ​រក​កន្លែង​សុវត្ថិភាព​។​
​សាក្សី​នៅក្នុង​អាកាសយានដ្ឋាន បាន​រាយការណ៍​មក​ថា បានឮ​សំឡេង​ស្នូរ​គ្រាប់កាំភ្លើង នៅក្នុង​ច្រកចេញ​ដំណើរ Terminal 8 នៅវេលា​ម៉ោង ៩​និង​៣០​នាទី​យប់ (​ត្រូវ​នឹង​ម៉ោង ៨ និង​៣០​នាទី​ព្រឹក ម៉ោង​នៅ​កម្ពុជា​)​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ ប៉ូលិស​បាន​ជម្លៀស​អ្នកដំណើរ​ចេញ និង​ស្វែងរក​ជនសង្ស័យ ប៉ុន្តែ​ប៉ូលិស​មិនបាន​បញ្ជាក់ថា ពិតជា​មាន​ករណី​ដូច​សេចក្ដីរាយការណ៍​នោះឡើយ​។​
​អ្នកដំណើរ​មួយចំនួន​បាន​បង្ហោះ​សារ​នៅលើ Twitter ថា ជើងហោះហើ​របស់​ពួកគេ​ត្រូវបាន​បង្វែរ​ទៅកាន់​អាកាសយានដ្ឋាន​ផ្សេង ខណៈដែល​ប៉ូលិស​ជាច្រើន​បាន​និង​កំពុងតែធ្វើការ​ស៊ើបអង្កេត ហើយ​ផ្លូវ​មួយចំនួន​នៅក្បែរ​អាកាសយានដ្ឋាន​ត្រូវបាន​បិទ​៕

Cp3eJ3KWYAAMU0I