ឃាត់ខ្លួន​ជនជាតិ​ចិន​៦​នាក់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅវេលា​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ប៉ូលិសអន្តោប្រវេសន៍​សហ​ការ​ជាមួយ​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ បាន​ចុះបង្ក្រាប​ជន​ជាតិចិន​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ិនធើរណេត និង​ឃាត់ខ្លួន​បាន​៦​នាក់ នៅ​ភូមិគ្រឹះ​លេខ​២៤ ផ្លូវ​លេខ​២ ក្នុង​បូរី​ពិភពថ្មី នៅ​ទល់មុខ​សាលាសង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​
​ភ្នាក់ងារ​រាយការណ៍​ថា ក្នុងចំណោម​ជនជាតិ​ចិន​ទាំង​៦​នាក់​នោះ គឺមាន​ស្ត្រី​២​នាក់ ហើយ​សមត្ថកិច្ច​ក៏បាន​អូស​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ចាប់ជំរិត​មួយចំនួន​៕

7645dbf0-283c-4930-adc2-4ff34eea2bfbe3bd7f3c-3b82-4cd3-a980-baba20c0f199