ឃាត់​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​ប្រណីត​មួយគ្រឿង បម្រុង​លោតឆ័ត្រ​ទៅ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​

​ក្រចេះ​៖ រថយន្ត​សាំង​យ៉ុង​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់ បម្រុង​លោត​ឆ​ត្រ័យ​ក​ទៅ​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ប្រទេស​វៀតណាម​មួយគ្រឿង ត្រូវ​កម្លាំង​សម្ថ​កិច្ច​ចម្រុះ ចុះបង្ក្រាប់​បាន​នៅ​ស្រុក​សំបូរ កាលពី​ម្សិលមិញ​នេះ ។​
​លោក ផេង លូ​ង នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បានអោយដឹងថា ដោយមាន​ការសហការ​គ្នា​រវាង កម្លាំង​ស្នាក់ការ​សន្តិសុខ​៧០៨ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ ដឹកនាំ​ដោយ​លោក លីម ចន្ថា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ បាន​ចុះបង្ក្រាប​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​ប្រណីត ១​គ្រឿង កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។
​លោក បន្តថា ឈើ​ប្រណីត​ទាំងនោះ ជា​ប្រភេទ​ឈើ​ធ្នង់ មាន​ចំនួន ៨២​ដុំ និង​ឈើ​សុ​ក្រំ ប្រភេទ​លេខ​១ ចំនួន ១០​សន្លឹក ស្មើនឹង​ជាង ២​ម៉ែត្រគូប​។
​លោក នាយរង​សង្កាត់ បន្ត​ទោ​យ​ដឹង​ទៀតថា រថយន្ត​សាំង​យ៉ុង និង​វត្ថុតាង​ខាងលើ ត្រូវបាន​យកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ និង​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី ដើម្បី​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត​។
​លោក ផេង លូ​ង នាយរង​សង្កាត់ បញ្ជាក់ថា នៅក្នុង​រយៈពេល​៤​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៥ ខែសីហា​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះបង្ក្រាប់​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​បាន​ចំនួន ៤​គ្រឿង តាមផ្លូវ​ជាតិ​លេខ​៧ នៅក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​៕

13987315_1750864805152082_652299659_o14001878_1750864795152083_741831027_o
14037496_1750864818485414_1837337842_o
14045093_1750864831818746_1568301656_o