ប​ង្រ្កាប​គ្រឿងញៀន​៥​ករណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១៦​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៥​ករណី ឃាត់ខ្លួន​មនុស្ស​១៦​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៣​នាក់ មុខសញ្ញា​ប្រើប្រាស់​៣​នាក់ ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ice) ៣.១៨​ក្រាម ៤​កញ្ចប់​ធំ និង​២២​កញ្ចប់​តូច​-​កូកាអ៊ីន (cocaine) ៤​គីឡូក្រាម​។​
​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​ដោយ​៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​, នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, នគរបាល​ខេត្តកណ្ដាល បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, នគរបាល​ខេត្តបន្ទាយមានជ័យ បង្ក្រាប​១​ករណី ឃាត់ខ្លួន​៦​នាក់ និង​នគរបាល​ខេត្តកំពង់ចាម បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៦​នាក់​៕

14030826_1750867521818477_1398513339_n