សមត្ថកិច្ច​មិនទាន់ដោះលែងសកម្មជន​ដីធ្លី​បឹងកក់​២​នាក់​ពាក់ព័ន្ធ​យុទ្ធនាការ​អាវខ្មៅ​​​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សកម្មជន​ដីធ្លី​បឹងកក់​២​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ម្សិលមិញ​នោះ រហូតមកដល់​ពេលនេះ​មិនទាន់​ត្រូវបាន​ដោះលែង​នៅឡើយ​ទេ​។​
​សូមបញ្ជាក់ ថា សកម្មជន​ដីធ្លី​បឹងកក់​២​នាក់ គឺ​អ្នកស្រី ទេព វ​ណ្ណី និង ប៊ូ​វ សោភា ត្រូវបាន​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ចុះទៅ​ឃាត់ខ្លួន ខណ​:​ដែល​ពួកគេ បាននិងកំពុង​ធ្វើ​សកម្មភាព​យុទ្ធនាការ​អាវខ្មៅ​។​
​យុទ្ធនាការ​អាវខ្មៅ​រប​ស់​សកម្មជន​ដីធ្លី​ខាងលើនេះ មិន​ត្រឹមតែ​ប្រើ​រូបភាព ជា​លក្ខណ​:​ប្រមូលផ្តុំ​នោះឡើយ គឺ​ពួកគេ​បានធ្វើ​រួប​ត្លុក ជា​មនុស្ស​ដោយ​សរសេរ​ថា មន្ត្រី​ពុករលួយ តុលាការ អ្នកបញ្ជា​សម្លាប់ និង​ឃាតក​។​
​ពួកគេ​បាន​យក​រូប​ត្លុក​ទាំងនេះ ទៅ​កប់​ចោល​នៅក្នុង​រណ្តៅ​ដែល​ជីក​រួច ស្ថិតនៅ​ទីតាំង​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​៕

fn-2016-08-15-22-31-34-0