សំណុំរឿងស្ត្រី​ជើង​ខ្លាំង​ប្រើ​ហិ​ង្សា​លើ​ស្ត្រី​ដូចគ្នានៅក្បែរ​ផ្ទះ ​តុលា​ការ​នៅ​មិនទាន់មាន​ចំណាត់ការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2016 ក+ ក-

​ដោយ​៖​ឡុង សា​រេ​ត​
​ខេត្តកំពត​៖​សាលាដំបូង​ខេត្តកំពត​ត្រូវបាន​គេ​មើលឃើញថា​រហូតមកដល់​ពេលនេះ​ហើយ គេ​នៅ​មិនទាន់​ឃើញ​មាន​ចំណាត់ការ ទៅលើ​ពាក្យបណ្តឹង​ប្តឹង​ពី​ស្ត្រី​ជើង​ខ្លាំង​ប្រើ​ហឹ​ង្សា​លើ​ស្ត្រី​ដូចគ្នា នៅក្បែរ​ផ្ទះ​ខ្លួន​នោះ​នៅឡើយ​ទេ បើ​ទោះ​ពាក្យបណ្តឹង​ត្រូវគេ​ដាក់​ចូលទៅ​ស្ថាប័ន​តុលាការ​ខេត្តកំពត​រយៈ​ពេល​ប្រមាណ​ជិត​០២​ខែ​នោះ​មកហើយ​ក្តី​។ ការយឺតយ៉ាវ​មិនទាន់​ឃើញ​តុលា​ការកោះហៅ​ភាគី​ទាំងសងខាង​លើ​បណ្តឹង​មួយ​នេះ​ក៏​គេ​មិនទាន់​ដឹងថា មកពី​មូលហេតុ​អ្វី​នោះទេ​។​
​ស្ត្រី​ជើង​ខ្លាំង​មួយរូប​ឈ្មោះ ជា ចាន់​ដាវី អាយុ​៥១​ឆ្នាំ មាន​លំនៅដ្ឋាន​នៅ​(​ផ្សា​ទូក​មាស​) ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច​ស្រុក​បន្ទាយមាស ត្រូវគេ​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ពីបទ (​ហឹ​ង្សា​ដោយ​ចេតនា មានបំណង​វាយ​សម្លាប់​) ចូលទៅ​កាន់ សាលាដំបូង​ខេត្តកំពត​កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦​មកម្ល៉េះ ប៉ុន្តែ​មកដល់​និង​ពេលនេះ តុលាការ​ខេត្តកំពត​នៅ​មិនទាន់មាន​ចំណាត់ការ នៅ​ពាក្យបណ្តឹង​នោះ​នៅឡើយ​ទេ ដែល​ការយឺតយ៉ាវ​លើ​ចំណាត់ការ​នេះ បានធ្វើ​ឲ្យ​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​កំពុង​រង់ចាំ​លទ្ធផល​យ៉ាង​អ​ន្ទៈ​សា​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ ស្ត្រី​ឈ្មោះ ស សុ​កា ត្រូវបាន​ឈ្មោះ ជា ចាន់​ដាវី ដែលមាន​ផ្ទះ​ជាប់​ជញ្ជាំង​គ្នា វាយ​នឹង​ដែក​ទីប​ជ្រុង​ឲ្យ​រងរបួស​យ៉ាង​ដំនាំ រហូត​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ក្រោយពី​មាន​ហឹ​ង្សា​នេះ​មក ក្រុម​សារ​ស្ត្រី​ឈ្មោះ ស សុ​កា បានដាក់​ពាក្យ​ប្តឹង​​រក​យុត្តិធម៌ ចូលទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគ​បាល ឃុំ​ទូក​មាស​ខាងលិច ភ្លាម​ផងដែរ​។​
​ស្ត្រី​ឈ្មោះ​ ជា ចាន់​ដាវី ត្រូវគេ​បញ្ជាក់ថា ជា​អ្នក​ពូកែ​បង្កជម្លោះ​ជាមួយនិង​អ្នកជិតខាង ដោយសារតែ​អាង​សាច់ញាតិ​ធ្វើជា​ប៉ូលីស នៅក្នុង​អធិការដ្ឋាន​នគ​បាល​ស្រុក​បន្ទាយមាស ។​
​សូមបញ្ជាក់​បន្ថែមថា នៅ​ថ្ងៃទី​១៩ ខែមិថុនា​នោះ ស្ត្រី​ឈ្មោះ​ជា ចាន់​ដាវី បាន​យក​ធុង​U90 (​ហៅ​ធុង​ប៉េ​ត្រូ​)​មក​ត្រងទឹក​ពេល​មេឃ​កំពុង​ភ្លៀង នៅផ្ទះ​ជនរងគ្រោះ​បន្ថែមទៀត ហើយ​ជនរងគ្រោះ​ចេញទៅ​សួរនាំ​ពេលនោះ​ជនដៃដល់​ក៍​ធ្វើ​សកម្មភាព​វាយ​និង​ដេក​ទីប​តែម្តង​។​
​ស្ត្រី​ឈ្មោះ​ជា ចាន់​ដាវី ត្រូវគេ​បញ្ជាក់ថា បាន​ត្រៀម​បំពង់​ដែក​ទីប​ជ្រុង​រួចជាស្រេច ដើម្បី​វាយ​ទៅលើ​ជនរងគ្រោះ​មុនពេល​ឈានទៅដល់​ហឹ​ង្សា​នេះ​។ សកម្មភាព​ត្រងទឹក​ចាក់​ចូលទៅ​ក្នុងផ្ទះ​ជនរងគ្រោះ​បែបនេះ គឺ​ត្រូវគេ​ឃើញ​ជាច្រើនលើក ច្រើនសា​រួចមកហើយ​។​
​ក្រោយពី​បាន​ប្រើ​ហឹ​ង្សា​រួចមក ឈ្មោះ​ជា ចាន់​ដាវី បាន​បោះ​ពាក្យសម្តី អួត អាង ថា​ខ្លួន​មាន​សាច់ញាតិ​ជា​នគរបាល ហើយ​មាន​លុយ​ចង់​ឈ្មោះ ស សុ​កា ទៅប្តឹង​ដល់​ណា គឺ​គេ​នឹង​ប្រើប្រាស់​ទឹក​លុយ​នោះ ដើម្បី​ដោះស្រាយ​បញ្ហា​បើ​ទោះ​ទៅដល់​ស្ថាប័ន​តុលាការ​ក៍ដោយ​។​
​លោក ព្រហ្ម វាសនា អធិការ​នគ​បាល​ស្រុក​បន្ទាយមាស បានបញ្ជាក់​មុនពេល​ផ្លាស់ប្តូរ​តួនាទី កាលពី​ថ្ងៃទី​១១ ខែសីហា នេះ​បាន​ឲ្យ​ដឹងថា រឿង​ពាក្យបណ្តឹង​នេះ​លោក​មិន​ពាក់ព័ន្ធ​ទេ គឺ​លោក ទួន អាត ជា​អ្នកសរសេរ​បណ្តឹង​ខាងលើ​នោះ​បញ្ជូនទៅ​ស្នងការ​កណ្តាល​យុ​ត្តិ​ធរ​ខេត្ត​រួចហើយ ប៉ុន្តែ​លោក​ថា រឿងនេះ​
​អាច​សង្ស័យថា មានការ ឃុ​ប ឃិត​ពី​ជនបង្ក​ផងដែរ​។​ដោយ​កា​រិ​ល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បានបញ្ជាក់​រួចហើយ​ថា ពាក្យបណ្តឹង​នោះ​គឺ​លោក​បានដាក់​ចូលទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា រួចហើយ​។​
​ក្រុមគ្រួសារ​ជនរងគ្រោះ​ឈ្មោះ​ស សុ​កា នៅ​ថ្ងៃទី​១៧ ខែសីហា​នេះ បាន​ទទូច​សុំ​ឲ្យ​ស្ថាប័ន​តុលាការ​ខេត្តកំពត​ប្រញាប់​មាន​ចំណាត់ការ​លើ​បណ្តឹង​នេះ​ដោយ​អនុគ្រោះ​ផង ពីព្រោះថា​ជនបង្ក​ឈ្មោះ ជា ចាន់​ដាវី កំពុង​នៅមាន​សេរីភាព​នៅឡើយ ហើយ​មិនតែប៉ុណ្ណោះ​ស្ត្រី​រូបនេះ​បាន​ដើរ អួត អាង ថា​ខ្លួន​មិន​ខ្លាច​ច្បាប់​គឺ​គ្រាន់តែ​ប្រើ​ទឹក​លុយ​ប៉ុណ្ណោះ​ជាការ​ស្រេច​។​
​គេ​កំពុង​រង់ចាំ​មើលថា​តើ តុលាការ​ខេត្តកំពត​នឹងមាន​ចំណាត់ការ​លើ​បណ្តឹង​ខាងលើនេះ​យ៉ាងដូចម្តេច​…?៕

14012640_1751590228412873_1048113732_o14037468_1751590198412876_403464115_o14074558_1751590211746208_455413497_o14037846_1751590158412880_342109708_o14054882_1751590208412875_1388598477_n