បង្ក្រាប​គ្រឿងញៀន​៥​ករណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៥​ករណី ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​៦​នាក់ និង​ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ៥.៩៥​ក្រាម​, ៥​កញ្ចប់​ធំ និង​៣៩​កញ្ចប់​តូច​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ជនសង្ស័យ​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​ដោយ នគរបាល​កណ្ដាល បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, ព្រះសីហនុ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, មណ្ឌល​គី​រី បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, កំពង់ឆ្នាំង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់ និង​បន្ទាយមានជ័យ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​៕

14063843_2085505408341135_5814608005101142383_n