ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​គ្រឿង​ត្រូវបាន​បង្ក្រាប និង​បំផ្លាញចោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2016 ក+ ក-

ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ជាច្រើន ត្រូវបាន​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ព្រែក​ប្រសព្វ និង​កម្លាំង​សហគមន៍​នេសាទ​មូលដ្ឋាន ចុះ​ប្រតិបត្តិ​ការបង្ក្រាប​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦​នៅ​ចំណុច​បឹង​វែង ឃុំ​ឬ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។​
​លោក បែន ប៊ុណ្ណា​រ៉ាវុធ នាយផ្នែក​រដ្ឋបាល​ជល​ផល​ព្រែក​ប្រសព្វ បាន​ឲ្យ​ដឹងថា ឧបករណ៍​នេសាទ​ល្មើសច្បាប់​ជាច្រើន ដូចជា របាំង​ស្បៃ​មុង និងរ​បាំងសាច់​អួន​នីឡុង​ចំនួន ០៨​ខ្សែ ប្រវែង​ជិត ១​ពាន់​ម៉ែត្រ លូ​ស្បៃ​មុង និង​សាច់​អួន​ក្រឡា​ញឹក​ចំនួន ១១​គ្រឿង បង្គោល​ចម្រឹង​ឫស្សី​ជិត ៣​រយ​ដើម ព្រមទាំង​ចាក់​លែង​កូន​ត្រី​ចម្រុះ ចូល​បឹង​ធម្មជាតិ​ជាង​១​រយ​គីឡូក្រាម​។​
​លោក បាន​បន្តថា ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេះ គឺធ្វើឡើង​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​លោក កែម ហៀ​ង អភិបាលរង​ស្រុក​ព្រែក​ប្រសព្វ និង​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក សៀន គិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ ។ ដោយបាន​ធ្វើឡើង​ពេញ​មួយថ្ងៃ ព្រោះ​នៅ​ទីនោះ អោយតែ​ដល់​រដូវ​ទឹក​ឡើង គឺ​សំបូរ​កូន​ត្រី​ខ្លាំងណាស់ ប្រសិនបើ​សមត្ថកិច្ច មានការ​ធ្វេសប្រហែស​ប​ន្តិ​ច គឺ​ជនល្មើស​មួយចំនួន តែងតែ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា ស្បៃ​មុង អួន​ក្រលា​ញឹក និង​ឆក់ មក​នេសាទ​ដើម្បី​ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ ជាហេតុ​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល​នៃ​យើង ។ ហេតុនេះ​ការចុះ​បង្ក្រាប គឺ​ធ្វើ​ដូច​ភ្លៀងរលឹម មិនថាឡើយ​រដូវ​បិទ ឬ​រដូវ​បើក​នេសាទ​ក្តី គឺ​មន្ត្រី​ជំនាញ​តែងតែ​សុំ​កិច្ចសហការ​ពី​គណៈបញ្ជាកា​ឯកភាព​ស្រុក ដើម្បី​ចុះបង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព ។​
​ជាមួយគ្នា​នោះ លោក កែម ហៀ​ង អភិបាលរង​ស្រុក បានអោយដឹងថា ក្នុងនាម​លោក​អភិបាលស្រុក​ព្រែក​ប្រសព្វ​ក៏ដូចជា​ក្នុងនាម​អាជ្ញាធរ គឺ​តែងតែ​ផ្តល់​កម្លាំង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន ជាពិសេស​មន្ត្រីជលផល ដើម្បីអោយ​ការបង្ក្រាប​ធ្វើឡើង​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ពិសេស​ក្នុង​គោលដៅ​ចំបង គឺ​ចូលរួម​ថែរក្សា ការពារ អភិរក្ស​ធនធាន​ជលផល អោយនៅ​គង់វង្ស​សម្រាប់​ពេល​ប​ច្ច​ប្ប្ម​ន្ន និង​ទៅ​អនាគត​៕

14009797_1751958301709399_1367190389_n 14011825_1751958315042731_1617549400_n 14011842_1751958311709398_883643777_n 14011914_1751958285042734_502398277_n14017798_1751958288376067_1028508545_n14011914_1751958285042734_502398277_n14011842_1751958311709398_883643777_n14011825_1751958315042731_1617549400_n