ឃាត់ខ្លួនមុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​នៅពោធិសែនជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ដ៏​សកម្ម​ម្នាក់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ នា​យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​។​
​អធិការនគរបាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ លោក យឹម សារ៉ាន់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ជា សុភា អាយុ​២៧ ឆ្នាំ​។ លោក​អធិការ​បញ្ជាក់ថា ក្នុងការ​ឃាត់ខ្លួន​នេះ​កម្លាំង​នគរបាល​បាន​ដកហូត​បាន​វត្ថុតាង ម្សៅ​ក្រាម​ស ២​កញ្ចប់​ធំ​តូច​នោះ និង​ម៉ូតូ​០១​គ្រឿង ម៉ាក់ scopy ផងដែរ​។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​រូបនេះ តែងតែ​ធ្វើ​សកម្មភាព​លក់ ចែកចាយ​គ្រឿងញៀន​យ៉ាងខ្លាំង នៅតាម​តំបន់​ជាយក្រុង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កូនៗ​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​ទទួលផល​អាក្រក់​ពី​គ្រឿងញៀន​នេះ​។​
​សម្រាប់​ជនសង្ស័យ និង​វត្ថុតាង​ទាំងនេះ​ត្រូវបាន​យកទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​ចាត់ការ​បន្តទៀត​៕

Untitled-1