ម្សិលមិញឃាត់ខ្លួនមនុស្ស១៨នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 August, 2016 ក+ ក-

រាជធានីភ្នំពេញ៖នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះកម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១០ករណី ឃាត់មនុស្ស១២នាក់ (ស្រី១នាក់) ក្នុងនោះមុខសញ្ញាជួញដូរ៦នាក់ និងមុខសញ្ញាប្រើប្រាស់១៣នាក់ និងដកហូតមេតំហ្វេតាមីន (ice) ០,៥៣ក្រាម, ២កញ្ចប់ធំនិង២៨កញ្ចប់តូច មេតំហ្វេតាមីន(wy)៧.៨៨ក្រាម និង១៥គ្រាប់។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប២ករណីឃាត់៣នាក់, កណ្ដាល បង្ក្រាប២ករណី ឃាត់ខ្លួន៤នាក់, បន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កំពង់ចាម បង្ក្រាប១ករណី ឃាត់ខ្លួន៥នាក់, កំពង់ស្ពឺ បង្ក្រាប៣ករណី ឃាត់ខ្លួន៤នាក់ និងបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕

CNP-OK-PIC-News-350