បង្ក្រាប​គ្រឿងញៀន​១០​ករណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​កម្លាំង​នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​១០​ករណី ឃាត់​មនុស្ស​១៨​នាក់ (​ស្រី​៤​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៣​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៥​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ២៣.៥៧​ក្រាម​, ៣​កញ្ចប់​ធំ​និង​៤៨​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ១​កញ្ចប់​តូច​។​
​ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​៖ ភ្នំពេញ បង្ក្រាប​២​ករណី​ឃាត់ខ្លួន​២​នាក់​, កណ្ដាល បង្ក្រាប​៣​ករណី​ឃាត់ខ្លួន​៦​នាក់​, ព្រះសីហនុ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, សៀមរាប បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៦​នាក់​, ត្បូងឃ្មុំ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ និង រតនគីរី​បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​៕

14088479_2087452014813141_1972502820855538316_n