​មេបញ្ជាការ​”​ង​៧០”៖​លោក​ថោង សារ៉ាត់ មិនមែនជា​មន្ដ្រី​នៅ​អង្គភាព​ង​៧០​ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2014 ក+ ក-

ភ្នំពេញ​៖​លោក​ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​អន្ដរាគមន៍​ង​៧០ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ បាន​ច្រានចោល​នូវ​សេចក្ដីរាយការណ៍​ព័ត៌មាន​នានា​ថា លោក​ឧត្ដមសេនីយ៍​ផ្កាយ​ពីរ ថោង សារ៉ាត់ ជាម​ន្ដ្រី​យោធា​ជាន់ខ្ពស់​នៅ​អង្គភាព​ង​៧០​និង​បានប្រកាសថា លោក​ថោង សារ៉ាត់ មិនមែនជា​មន្ដ្រី​នៅក្នុង​អង្គភាព​ង​៧០​នោះទេ​។​
​មេបញ្ជាការ​កងពលតូច​អន្ដរាគមន៍​ង​៧០ លោក ម៉ៅ សុផាន់ បាន​អះអាង​បញ្ជាក់ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​០២ ខែធ្នូ​នេះ​ថា “​ថោង សារ៉ាត់ និង​អង្គរក្ស បាន​ចេញពី​អង្គភាព​ង​៧០ ជិត​១០​ឆ្នាំ​ហើយ ”​។​

​សូមបញ្ជាក់ថា នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី ភ្នំពេញ​បាន​ឃាត់ខ្លួន​អង្គរក្ស​លោក​ឧកញ៉ា ថោង សារ៉ាត់ កាលពី​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៤ ខណៈ​ធ្វើដំណើរ​តាម​បណ្ដោយ ផ្លូវ​២៧១​ត្រង់​មុខ​មន្ទីរពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ​សូ​វៀត​ក្នុង​សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ដោយ​ពាក់ព័ន្ធ​សង្ស័យ​ទៅនឹង​ករណី​ឃាតកម្ម​ទៅលើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ឱ្យស្លាប់​នៅនឹងកន្លែង​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា នៅ​ជិត​អាងទឹក​អូរ​ឡាំ​ពិ​ក​។ ក្នុង​ហេតុ​ការ​នោះ សមត្ថកិច្ច​មិនបាន​ចាប់ ឬ​ឃាត់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ នោះទេ តែ​វត្តមាន​របស់លោក​ឧក​ញ៉ា​ថោង សារ៉ាត់ នៅ​ស្នងការ​ដ្ខា​ន​នគរបាល​រាជធានី​ភ្នំពេញ​ក្នុងពេលដែល​មានកា​ឃាត់ខ្លួន​អង្គរក្ស​លោក​នោះ​គឹ​ដោយសារ​លោក​ទៅ​ចង់ដឹង​ពី​មូលហេតុ​នៃ​ការឃាត់ខ្លួន​អង្គរក្ស​នោះ​ប៉ុណ្ណោះ​៕

Untitled-1                    ​លោក ថោង សារ៉ាត់ រូបថត​ឯកសារ​