ក្របួច​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​២​នាក់ និង​វត្ថុតាង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​កម្លាំង​នគរបាល​ជំនាញ​ស្រុក​ភ្នំព្រឹក​ដឹកនាំ​បញ្ជា​ផ្ទាល់​ដ​លោ​យ​លោក​វរៈសេនីយ៍ទោ​សុង​សុភ័ក្ត្រ​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​នៃ​អធិការដ្ឋាន​នគរបាល​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ពេជ្រ​ចិន្តា​បាន​ចុះ​ធ្វើ​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ដួ​ញ​ដូរ រក្សាទុក ដឹកជញ្ជូន និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​មួយ​ករណី នៅ ថ្ងៃទី​២២ សីហា ២០១៦ វេលា​ម៉ោង​១៤ និង​១០​នាទី នៅត្រង់ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា និង ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ​ឈុន មេ​តា ហៅ​តឿ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ ភូមិ​- ឃុំ​ខាងលើ ដកហូត​បាន​ថ្នាំញៀន​ម្សៅ​ក្រាម​ស ថ្លា​ចំនួន​០៧​កញ្ចប់ ដែល​សង្ស័យថា​ជា​សា​ធាតុ​ញៀន ទូ​សព្ទ័​ចំនួន​០១​គ្រឿង និង​សំភារៈ​ពាក់ព័ន្ធ​គ្រឿងញៀន​មួយចំនួន ទៀត ។​
​បន្ទាប់​បាន​សួរ ចម្លើយ​មក​ជនសង្ស័យ​ខាងលើ​បានចង្អុលបង្ហាញ​បក្ខពួក​របស់គេ​ម្នាក់ទៀត​និង​ឈានដល់​ការឃាត់ខ្លួន​នៅ ថ្ងៃទី​២២ សីហា ២០១៦ វេលា​ម៉ោង​១៥.៤៥​នាទី នៅត្រង់ចំណុច​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ខេត្តបាត់ដំបង ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ទៀត ឈ្មោះ ស៊ិន ចាន់​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ព្រមទាំង ដកហូត​បាន​គ្រាប់​ថ្នាំ​មាន​រាង​មូល​សំប៉ែត​ពណ៍​ស្លា​ទុំ​មាន​អក្សរ wy ចំនួន​១០​គ្រាប់ សង្ស័យថា​ជា​សា​ធាតុ​ញៀន​។​
​ករណី​ខាងលើនេះ សមត្ថកិច្ច​យើង​បាន​កំពុង​កសាង​សំណុំ​ឯកសារ និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

14088735_1754120381493191_1187203339_n14137870_1754120061493223_1378749624_n