បង្ក្រាប​គ្រឿងញៀន​៥​ករណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​៩​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៥​ករណី ឃាត់​មុខសញ្ញា​ជួញដូរ​៩​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ១១៧.៨១​ក្រាម​, ១​កញ្ចប់​ធំ និង​២​កញ្ចប់​តូច​, ហេ​រូ​អ៊ី​ន​(heroine) ៩.១​ក្រាម​។​
​យោងតាម​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​ដោយ​៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​, ភ្នំពេញ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​, កណ្ដាល​បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៣​នាក់​, ព្រះសីហនុ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ និង​កំពង់ឆ្នាំង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​៕

14034803_2088221928069483_30602457667075166_n