ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១៤​នាក់​ពាក់ព័ន្ធ​​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៩​ករណី ឃាត់​មនុស្ស​១៤​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១១​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៣​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ៥.៨៧​ក្រាម និង ១០​កញ្ចប់​តូច និង មេ​តំ​ហ្វេ​តា​មីន (wy) ៣​គ្រាប់ ថ្នាំ​គ្រាប់​៣៤​គ្រាប់​។​
​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ជាតិ​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​ដោយ​៖ នគរបាល​ភ្នំពេញ ប​ង្ក្រា​២​ករណី​ឃាត់ខ្លួន​២​នាក់​, កណ្ដាល បង្ក្រាប​១​ករណី (​ដីកា​) ឃាត់ខ្លួន​ម្នាក់​,​បន្ទាយមានជ័យ បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៥​នាក់​, ព្រះសីហនុ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, រតនគីរី បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, កំពង់ស្ពឺ​បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៣​នាក់ និង​ព្រះវិហារ ប​ង្ក្រា​១​ករណី​ឃាត់ខ្លួន​ម្នាក់​៕

CNP-OK-PIC-News-479