​ឃាត់ខ្លួនមនុស្ស​១៤​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កម្លាំងចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ទឹកថ្លា​បាន​ឃាត់​ខ្លូន​ជនសង្ស័យ​១៤​នាក់ ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន និង​ដកហូត​បាន​ថ្នាំ​មួយចំនួន​ផងដែរ​។ ប្រតិបត្តិការ​ធ្វើឡើង​នៅ​យប់​ឈានចូល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​ក្រុមទី​១០-១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ លោក ម៉ក់ ហុង បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់​ដល់​ការឃាត់​ខ្លូន កម្លាំងចម្រុះ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​តំបន់​សង្ស័យ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ហើយក៏​បាន​ឃាត់​ខ្លូន​ជនសង្ស័យ​១៤​នាក់ និង​ថ្នាំ​មួយចំនួន ផងដែរ​។ លោក​បញ្ជាក់ថា ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​នាំទៅ​ការសាកសួរ និង​រងចាំ​កម្លាំង​ជំនាញ​ធ្វើតេស្ត ស្វែងរក​សារធាតុ​ញៀន និង​ចាត់​ការបន្ដ​៕

fn-2016-08-24-10-11-20-0fn-2016-08-24-10-11-23-0