ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​២៤​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៨​ករណី ឃាត់​មនុស្ស​២៤​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៥​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៩​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ១៥.២​ក្រាម​, ១​កញ្ចប់​ធំ និង​២​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន​(wy) ២.៦៦​ក្រាម និង​១​គ្រាប់​កន្លះ​។​
​ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​ដោយ​៖ នគរបាល​ខេត្តកណ្ដាល ប​ង្ក្រា​១​ករណី​ឃាត់ខ្លួន​ម្នាក់​, ខេត្តបាត់ដំបង បង្ក្រាប​៤​ករណី​ឃាត់ខ្លួន​៥​នាក់​, ខេត្ត​ប៉ៃលិន បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៣​នាក់​, ខេត្ត​ព្រះសីហនុ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​, ខេត្ត​រតនគីរី បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ និង​ខេត្តស្វាយរៀង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​១៣​នាក់​៕

CNP-OK-PIC-News-479