​ឪពុកមា​ចាប់រំលោភ​ក្មួយ​ស្រី​អាយុ​១១​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2016 ក+ ក-

​ខេត្តកំពង់ស្ពឺ​៖​ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​ប៉ូលីស​ចាប់​វ៉ៃខ្នោះ បន្ទាប់ពី​បាន​នាំ​ក្មួយ​ស្រី​អាយុ​១១​ឆ្នាំ ទៅ​បេះ​ផ្កា​នៅលើ​ភ្នំ​គិរី​រម្យ ហើយ​បាន​ចាប់រំលោភ​បានសម្រេច នា​វេលា​ម៉ោង​ប្រមាណ​១១ និង​០០​នាទី ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦​។​
​ជនសង្ស័យ ជា​ឪពុកមា​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ស៊ឿ​ន រ៉ា អាយុ​៣១​ឆ្នាំ មុខរបរ​បេះ​ផ្កា​រលក់ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ជា​បុរស​មាន​ប្រពន្ធ និង​កូន​ចំនួន​៣​នាក់ ចំណែក​ក្មេងស្រី​រងគ្រោះ ត្រូវជា​ក្មួយ​ស្រី​ខាង​ប្រពន្ធ​ជនសង្ស័យ ហើយ​ត្រូវបាន​ជនសង្ស័យ​រំលោភ​បានសម្រេច​បន្ទាប់ពី​នាំទៅ​បេះ​ផ្កា​នៅ​ចំណុច​ភ្នំ​បៃតង លើ​ឧទ្យាន​ជាតិ​គីរីរម្យ ។​
​មន្ត្រីនគរបាល បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ដឹក​ក្មេងស្រី​រងគ្រោះ ទៅ​បេះ​ផ្កា នៅ​ចំណុច​ភ្នំ​បៃតង​លើ​ឧទ្យាន​ជាតិ​គីរីរម្យ ហើយ​បានធ្វើ​សកម្មភាព​រំលោភ បានសំរេច ក្រោយមក​ត្រូវបាន​កម្លាំង សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បញ្ជូនមក​អធិការដ្ឋាន នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

9de90b009cc201e85a3ca7cd807c309d