ម៉ូតូ​ឌ្រី​ម​បុក​កាមរី​បា​ឡែ​ន​ស្លាប់​ម្នា​ក់នៅ​ផ្លូវជាតិលេខ១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2016 ក+ ក-

​ខេត្តកណ្តាល​៖​បុរស​ជា​អ្នក​បើ​ម៉ូតូ​ម្នាក់​បាន​រងគ្រោះ​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អា​ណោ​ច​អាធ័ម នៅ​កណ្តាល​ថ្នល់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​ទៅបុក​ជាមួយ​រថយន្ត​ពេញទំហឹង​កាលពី​វេលា​ម៉ោង​១៩​និង​០០​នាទី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​២១.២២​ស្ថិតនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សុខ ហ្វុ​ង ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​កម្ម​ករមា​នទី​លំនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​(​ស្លាប់​)​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AG.1620​។​ចំណែក​រថយន្ត​បង្ក​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL.6989 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បើក​ម៉ូតូ​ក្នុងទិសដៅ​ភ្នំពេញ​អ្នក​លឿង​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​ម៉ូតូ​បាន​ទៅបុក​ជាមួយ​រថយន្ត​ក្នុងទិសដៅ​ច្រាស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដែលជា​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម ចំណែក​អ្នកបើករថយន្ត​ក្រោយ​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រួចមក​បាន​រត់គេចខ្លួន​បាត់​៕

IMG-20160826-WA0002IMG-20160826-WA0001IMG-20160826-WA0003