​២០​នាក់​ស្លាប់ និង​១៧​របួស​ករណី​រថ​យន្ត​ក្រុង​ធ្លាក់​ទន្លេ​នៅ​នេ​ប៉ាល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2016 ក+ ក-

នេ​ប៉ាល់​៖​សារព័ត៌មាន​រដ្ឋ​នេ​ប៉ាល់​ចេញផ្សាយ​នា​ព្រឹក​នេះ​ថា រថយន្ត​មួយគ្រឿង​បាន​បើក​ជ្រុល​ចង្កូត​ធ្លាក់ចូល​ក្នុង​ទន្លេ Trishuli ក្នុងស្រុក Chitwan បណ្តាល​ឲ្យ​មនុស្ស​២០​នាក់​បាន​ស្លាប់ និង​១៧​នាក់​ទៀត​រងរបួស​។
​អធិការ​ប៉ូលិស​ស្រុក Chitwan លោក Basanta Kunwar បាន​ឲ្យ​ដឹងថា រថយន្តក្រុង​ខាងលើនេះ បាន​ដឹក​មនុស្ស ៣៩​នាក់ (​តៃកុង​ម្នាក់ និង​ព្រូ​ម្នាក់​) ធ្វើដំណើរ​នៅតាម​ដងផ្លូវ​ដ៏​មមាញឹក​បំផុត​មួយ​ក្នុង​ខេត្ត ហើយ​ទំនង ជា​បាន​ជ្រុល​ប​ង្កូ​ត ទើប​ធ្លាក់​ចូលទៅក្នុង​ទន្លេ​តែម្តង​នៅវេលា​ម៉ោង ៤៖៤៥​នាទី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ម៉ោង​នៅ​ទីក្រុង​កា​ត្មា​ន់​ឌូ​។​
​គួរ​បញ្ជាក់ថា អ្នកស្លាប់​ត្រូវបាន​ក្រុម​សង្គ្រោះ​ស្រង់​ចេញពី​ក្នុង​ទន្លេ​ជា​បណ្តើរៗ ហើយដោយ​ឡែក​អ្នករងរបួស​ធ្ងន់​និង ស្រាល ១៧​នាក់​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យ​ក្នុងស្រុក Bharatpur ដែល​នៅក្បែរនោះ​។ សម្រាប់ អ្នក​បាត់​ខ្លួន​ពីរ​នាក់ គឺ​តៃកុង​ឡាន និង​ព្រូ ពេលនេះ​អាជ្ញាធរ​កំពុង​បន្តធ្វើ​ការស្វែងរក​ក្នុង​ទន្លេ​៕

The security personnel deployed from Chitwan District Police Office in search and rescue operation for a passenger bus that plunged into Trishuli River near Kalikhola along the Narayangadh Munglin road section on Friday, August 26, 2016. Photo: Tilak Ram Rimal/THT