ACU បំពាក់​កាមេរ៉ា​សុវត្ថិភាព​គ្រប់​មណ្ឌល​កំណែ​ប្រឡង​បាក់​ឌុប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បើតាម​ទំព័រ Facebook របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព នៅ​គ្រប់​មណ្ឌល​កំណែ​ទាំងអស់ ដើម្បី​អង្កេត​មើល​ពី​សកម្មភាព របស់លោក​គ្រូ អ្នកគ្រូ និង​គណៈកម្មាធិការ​ទាំ​ង​អស់ ជុំវិញ​ការធ្វើ​កំណែ​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ឆ្នាំ​២០១៦​។
​ប្រភព​ដដែល​បញ្ជាក់ថា សកម្មភាព នៃ​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព ដោយ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​គ្រប់​បន្ទប់​កំណែ​ទាំងអស់ និង​បន្ទប់​គណៈកម្មការ​កណ្តា​ល ក្នុង​មណ្ឌល​កំណែ ដើម្បី​ត្រៀម​រៀបចំ ដំណើរការ​កំណែ​។​
​គួរ​បញ្ជាក់ថា លទ្ធផល នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៦​នេះ នឹងត្រូវ​បិទ​ប្រកាស​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ និង​បិទ​ប្រកាស​នៅតាម​បណ្តា​ខេត្ត នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ខាងមុខនេះ​ផងដែរ​៕

fn-2016-08-27-12-27-30-0