ឧកញ៉ា ថោង សារ៉ាត់ គេចខ្លួនបាត់​-​អង្គ រក្ស​ម្នាក់​ត្រូវបាន​កំណត់​ជា​ជនសង្ស័យ​ឃាតក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2014 ក+ ក-

​ភ្នំពេញ​៖ អង្គរក្ស​របស់លោក​ឧក​ញ៉ា ថោង សារ៉ាត់ ម្នាក់​ឈ្មោះ សៀង វាសនា គឺ​អាចជា​ជនសង្ស័យ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​យ៉ាង​ឃោរឃៅ​ទៅលើ​រូបលោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ហាង​ពេជ្រ និង​ជា​ប្រធាន​ក្រុមហ៊ុន​ស៊ីម៉ង់​ដ៍​ត្បូង​ពេជ្រ កាលពី​ថ្ងៃទី​២២ វិច្ឆិកា កន្លងមកនេះ​។​

​រហូតមកដល់​ពេលនេះ ជនសង្ស័យ​ចំនួន ៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​ជនសង្ស័យ​ទាំង ៤​នាក់ មាន​៖ ១.​ឈ្មោះ មាស សម្បត្តិ​, ២.​ឈ្មោះ សៀង វាសនា​, ៣.​ឈ្មោះ គយ ចាន់​ថ​ល និង​ទី​៤.​ឈ្មោះ លី សៅ​។​ក្នុងនោះ​ឈ្មោះ សៀង វាសនា ត្រូវបាន​សមត្ថកិច្ច​ស​ង្ស័​យ​ថា​ជា​ជនដៃដល់​នៅក្នុង​អំពើ​ឃាតកម្ម​នេះ​។​

​សមត្ថកិច្ច​បាន​ប្រើ​កម្លាំង​យ៉ាង​ច្រើន និង​ប្រើ​ពេលវេលា​ជាច្រើន​ម៉ោង​ក្នុង​ការចុះ​ឆេ​ក​ឆេរ​រុករក​វត្ថុតាង និង​លោក​ឧកញ៉ា ថោង សារ៉ាត់ នៅតាម​បណ្ដា​បុរី​៩៩៩ និង​តាម​ទីតាំង​ផ្សេងទៀត​របស់​ឧកញ៉ា​ថោង សារ៉ាត់ ដើម្បី​រក​ចាប់ខ្លួន ប៉ុន្តែ​រហ​តូ​មក​ម៉ោង​១១​យប់​ថ្ងៃទី​៣​ធ្នូ​នេះនៅ​មិនទាន់បាន​រក ឃើញ​ឧកញ៉ា​ថោង សារ៉ាត់ នោះទេ​ ចំណែកឪពុក ម្តាយរបស់ឧកញ៉ាថោង សារ៉ាត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ដើម្បីសាកសួរ។

​គួររំលឹកថា​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ម្ចាស់​ក្រុមហ៊ុន​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ និង​ជា​ម្ចាស់​ហាង​មាស​ពេជ្រ ដ៏​ធំ​នៅ​ភ្នំពេញ​យីហោ​ហុងកុង កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ត្រូវបាន​ខ្មាន់កាំភ្លើង​ចូលទៅ​ជិត​ហើយ​បាញ់សម្លាប់​យ៉ាង​ឃោរឃៅ​កណ្តាល​ទីសាធារណៈ ខណៈ​លោក​ចុះ​ពី​រថយន្ត​ទៅ​ទិញ​ផ្លែឈើ​ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ កែង​នឹង​ផ្លូវ​លេខ​១០៥​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ទោះបី​លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ លើកដៃ​រង​និង​ស្រែក​អង្វរ​បែបណា ក៏ដោយ ៕​ម គ​Untitled-1                                 ជនសង្ស័យ​ឈ្មោះ សៀង វាសនា​

Untitled-1Untitled-1                                              ជនដែលដឹកខ្មាន់កាំភ្លើងធ្វើសកម្មភាព