សមត្ថកិច្ច​ស្រុក​បាណន់​រង​ការ​រិះគន់ថា នៅ​ពី​ក្រោយខ្នង​ល្បែងស៊ីសង​បញ្ជល់មាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ថា សង្វៀន​ល្បែងស៊ីសង បញ្ជល់មាន់​មួយកន្លែង​ស្ថិតនៅ​ខាងមុខ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​តា​គ្រាម ស្ថិតក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ដ​បាត់ដំបង សមត្ថកិច្ច​នៅ​ពីក្រោយ​ខ្នង​។​
ប្រជាពលរដ្ឋ​លើកឡើងថា ទីតាំង​សង្វៀន​ល្បែងស៊ីសង​បញ្ជល់មាន់​មួយកន្លែង​ខាងលើ មាន​ទីតាំង​ស្ថិតនៅ​ខាងមុខ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​តា​គ្រាម​ចំងាយ​ប្រហែល​បី​រយ​ម៉ែត្រ ជា​រៀងរាល់ថ្ងៃ​ពួកគាត់​តែង​ឃើញ​ក្រុម​អ្នកញៀន​ល្បែង​មួយ​នេះ​បាននាំគ្នា​បី​មាន់​ទៅ​ជល់​យ៉ាង​គគ្រឹកគគ្រេង ហូ​កញ្ជ្រៀវ មិនដែល​ប៉ះពាល់​ឬ​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។​
ពលរដ្ឋ​បន្តទៀតថា បើទោះបីជា​ដឹងថា​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជា​អំពើរ​ខុស​ទៅនឹង​ច្បាប់​ហើយ​កំពុង​បានធ្វើអោយ​ក្រុមគ្រួសារ​មួយចំនួន​ធ្លាក់ខ្លួន​ក្នុង​ភាពក្រីក្រ ប្តី​ប្រពន្ធ​បែកបាក់​គ្នា និង​បង្ក​អោយ​កើតមាន​បទល្មើស​អំពើរ​លួច​ឆក់ ប្លន់ យ៉ាងច្រើន​ករណី​យ៉ាងណា ខាង​សមត្ថកិច្ច​មិនដែល​ឃើញ​ធ្វើការ​ទប់ស្កាត់ ឬ​បង្ក្រាប​ឡើយ បែ​ជាមាន​ការឃុបឃិត​គ្នា​អោយមាន​ការបើក​លេង​នូវ​ល្បែងស៊ីសង​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ទៅវិញ​។​
ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​ខាងលើ លោក ទេស ប៊ុនធឿន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បា​លតា​គ្រាម បាន​ប្រាប់​អ្នកយក​ពត៌មាន​យើង​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែសីហា​នេះ​ថា​៖​ទីតាំង​សង្វៀន​ល្បែងស៊ីសង​បញ្ជល់មាន់​ខាង​លើ លោក​ធ្លាប់បាន​ចុះ​ទៅអោយ​ម្ចាស់​ធ្វើ​កិច្ចសន្យា​ពីរដង​រួចមកហើយ ដោយមាន​ការចូលរួម​ទាំង​អធិការរង​ចំនួន​ពីររូប​មាន​លោក សាត​ស៊ៀ​ត និង​លោក​ម៉ៅ រ៉ានី ប៉ុន្តែ​គេ​នៅតែ​លួច​បើក​លេង​ដដែល​។​
ចំណែក​លោក ប៉ាន់ វ៉ាន់​នី អធិការ​ស្រុក​បាណន់ ជំវិញ​ករណី​ខាងលើ លោក​ប្រាប់ថា​មិនបាន​ដឹង​ទេ​រឿង​ហើយ​ចាំ​លោក​អោយ​ខាង​ប៉ុស្ដិ៍​ចុះទៅ​ចាត់ការ​៕

unnamedunnamed (1)unnamed (2)