អាជ្ញាធរម៉ាឡេស៊ី​ចាប់​ខ្លួនសមាជិក​ក្រុម ISIS ៣នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2016 ក+ ក-

​គូ​ឡា​ឡាំ​ពួរ​៖​យោងតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ បាន​បញ្ជាក់ថា ប៉ូលិស​ម៉ាឡេស៊ី បានចេញ​ប្រតិបត្តិការ​បន្ទាន់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ និង​ចាប់បាន​ជនសង្ស័យ​ជា បណ្តាញ​ក្រុម ISIS ៣​នាក់ ដែល​កំពុង​រៀបចំ​ផែនការ ធ្វើការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅលើ ទីកន្លែង​កម្សាន្ត ល្បីៗ​, ស្ថានីយ​ប៉ូលិស​, និង ទី​ប្រាសាទ​ល្បីៗ​នៅ​តំបន់ Batu Caves ។​
​តាម​ការអះអាង​របស់​កម្លាំង​ប៉ូលិស ម៉ាឡេស៊ី ក្រុម​ជនសង្ស័យ​ទាំង​បីនាក់​ខាងលើនេះ បានគ្រោង​វាយប្រហារ តំបន់​ទាំងបី​ដោយ​ប្រើប្រាស់​គ្រាប់បែក និង កាំភ្លើង នៅ​អំឡុង​ថ្ងៃ​បុណ្យជាតិ​ម៉ាឡេស៊ី ដែល​ប្រជាជន​ជាច្រើន ទាំង​ជាតិ និង​អន្តរជាតិ​ត្រូវបាន​គេ​រំពឹងថា នឹងធ្វើ​មក​ដំណើរ​កម្សាន្ត ព្រមទាំង​ឆ្លងកាត់​តំបន់​ទាំងនោះ​។​
​ព័ត៌មាន​ខាងលើនេះ អាច​ថា ជា​សំណាង​ធំ​ណាស់​សម្រាប់​ប្រទេស​ម៉ាឡេស៊ី បើ​ពុំ​នោះទេ មហន្តរាយ​ឬ​សោកនាដកម្ម​មួយ​នឹង​កើតឡើង​មិន​ខាន ៕

5116