សត្វ​អណ្តើក និង​ពស់​ដែល​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្តក្រុង​ត្រូវ​សមត្ថកិច្ច​ចាប់បាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​២១ និង​១០​នាទី​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបាត់ដំបង​បាន​បង្ក្រាប​ករណី​លួច​ដឹក​សត្វព្រៃ​តាម​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ថោង ស៊ីន ខណៈដែល​កម្លាំង​បានទទួល​ព័ត៌មាន​មាន​ពី​ខេត្តបន្ទាយមានជ័យ​។​
​ក្រោយពី​ទទួល​ព័ត៌មាន​ពី​កម្លាំង​ខេត្តបន្ទាយមានជ័យ​ថា មាន​សកម្មភាព​ដឹកជញ្ជូន​សត្វព្រៃ​ចេញពី​ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅ​ខេត្តបាត់ដំបង ភ្នំពេញ​ទើប​ស្នើសុំ​យោបល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការអនុញ្ញាត​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​យប់​ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៦ លោក​វរសេនីយ៍ឯក កុយ ហៀ​ង​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស និង​លោក​វរសេនីយ៍ឯក ម៉ៅ រង្ស៊ី នាយការិយាល័យ​នគរ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង និង​ប្រើប្រាស់​វិធានការ​ជំនាញ​របស់​ន​គ​របាល​តាមរយៈ​ប្រជាពលរដ្ឋ​ល្អ​បានផ្តល់​ពត៌មាន​អំពី​ករណី​បទល្មើស​ជួញដូរ និង​ដឹកជញ្ជូន​សត្វព្រៃ​មួយ​ករណី​ដែល​ឈ្មួញ​ទុច្ចរិត​កំពុង​លួចលាក់​ដឹកជញ្ជូន​ក្នុងទិសដៅ​ពី​ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ​។
​ឆ្លង​តាមរយៈ​កិច្ចប្រតិបត្តិការ​ក្នុង​យប់​ថ្ងៃទី​៣០ ខែ សីហា ឆ្នាំ ២០១៦ ក្នុង​ទឹកដី​ខេត្តបាត់ដំបង​នូវ សត្វព្រៃ​ចំនួន ០២ ប្រភេទ​ត្រូវបាន​នគរបាល​ធ្វើការ​រិ​ប​អូស​បាន​ដែល​ក្នុងនោះ​មាន ១-​សត្វ​អណ្តើ​ករស់​ចំនួន ២០៧ គីឡូក្រាម អណ្តើក​ធំ​ចំនួន​៣៤​ក្បាល និង​អណ្តើក​តូច​ចំនួន​១៧៣​ក្បាល ស្មើនឹង​ពីរ​រយ​ប្រាំពីរ​គីឡូក្រាម​) ២-​សត្វ​ពស់សង់សឿ រស់​ចំនួន ១៦ គីឡូក្រាម (​ដប់​ប្រាំមួយ​គីឡូក្រាម )​ដោយ​គ្មាន​ម្ចាស់​។​
​សូម​ជំរាបជូន​ថា​ជនសង្ស័យ​ដែលជា​ម្ចាស់ ( សត្វ​អណ្តើក និង​សត្វ​ពស់ )​ទាំងនេះ បាន​គេចខ្លួនបាត់​ក្នុងពេលដែល​សម្ថ​កិច្ច​ធ្វើ​ប្រតិបត្តិការ ដែល​បច្ចុប្បន្ន​នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​កំណត់​ឲ្យ​បាន​នូវ​អត្តសញ្ញាណ​ជនសង្ស័យ​ដើម្បី​យកមក​ទទួល ខុសត្រូវ​ចំពោះមុខ​ច្បាប់ ។
​នៅ​ព្រឹក​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ នេះ ដោយបាន​ការឯកភាព​ពី​លោក នួន សាន ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ធ្វើការ​បានប្រគល់ ( សត្វ​អណ្តើក និង​សត្វ​ពស់ ) ទាំងនេះ ជូនទៅ​ជំនាញ​រដ្ឋបាល​ជលផល ដើម្បី​ចាត់ចែង​យកទៅ​ប្រលែង​នៅ​បឹង​ធម្មជាតិ ។ ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​កោតសរសើរ​ចំពោះ​ទឹកចិត្ត​នៃ​ការចូលរួម​សហការ​ណ៍​ពី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ ទាំងអស់​ជាពិសេស​លោក​ព្រះ​រា​អាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត​ល​ដំបង​៕

unnamedunnamed (2)unnamed (1)